តូចមែនតែតម្លៃវិញកប់! Louis Vuitton បានបញ្ចេញកូន Speaker ប្រេនៗ ជាមួយរូបរាងដ៏ចម្លែក

//s9.kh1.co/50/502c9abc8a0b098e1cfe50f6397a1c2d8e04a9e7.jpg
បច្ចេកវិទ្យា

 ២០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនបាននិយាយថា ឧបករណ៍បំពងសំឡេង Horizon នេះត្រូវបានរចនានិងបំផុសគំនិតតាមកាបូបយួរដៃ Toupie ដែលមានរូបរាងដូចថាសហោះ។

បរទេស៖ ក្រុមហ៊ុន Louis Vuitton បានបង្ហាញផលិតផលបន្ទាប់របស់ខ្លួន ចូលទៅក្នុងផលិតផលបច្ចេកវិទ្យា គឺ Horizon Light Up Speaker មានតម្លៃ២,៨៩០ដុល្លារ ដែលមើលទៅមិនដូចជាឧបករណ៍សមញ្ញឬលេងម៉ូដទាន់សម័យ ហើយវាមើលទៅដូចជាវត្ថុបុរាណនៅក្នុងខ្សែភាពយន្តអ៊ីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមក្រុមហ៊ុន Louis Vuitton បានឲ្យដឹងថា គំនិតមួយនេះគឺថា Horizon speaker អាចដាក់តាំងបង្ហាញនៅក្នុងបន្ទប់ទទួលភ្ញៀវ ឬក៏លម្អជាមួយម៉ូដសម្លៀកបំពាក់ផងដែរ ដែលជាការរួមបញ្ចូលគ្នាជាមួយម៉ូដសម្លៀកបំពាក់និងបច្ចេកវិទ្យា។ កូន Speaker នេះបង្កើតឡើងពីកញ្ចក់ ដែកអ៊ីណុក និងស្រោបស្បែក ហើយវាមានភ្លើង LEDs ៣៥ ជាមួយរូបសញ្ញាប្រចាំត្រកូលព័ន្ធជុំវិញផ្ទៃ speaker នេះផងដែរ។

ក្រុមហ៊ុនបាននិយាយថា ឧបករណ៍បំពងសំឡេង Horizon នេះត្រូវបានរចនានិងបំផុសគំនិតតាមកាបូបយួរដៃ Toupie ដែលមានរូបរាងដូចថាសហោះ។ បើទោះជាមានរូបរាងដ៏ចម្លែក ក្រុមហ៊ុន Louis Vuitton បានបង្កើត speaker ដ៏ប្រណិតមួយ ដែលអាចស្រែកបញ្ចេញសំឡេងបាន។

មុខងាររបស់កូនឧបករណ៍បំពងសំឡេងមួយនេះមាន subwoofer ៣អ៊ីញមួយ, tweeter ០.៧៥អ៊ីញចំនួន២, មីក្រូហ្វូនចំនួន៣​ សម្រាប់ការហៅជាសំឡេង, អាចចាក់តន្ត្រីរហូតដល់រយៈពេល១៥ម៉ោង, មានបច្ចេកវិទ្យា Bluetooth 5.1 និង AirPlay 2។ វាអាចសាកថ្មតាមរយៈ USB-C៕

https://s9.kh1.co/__image/w=650,h=434,q=100/0a/0af48d24a68750fceae773d0c8c64e9ba57fd8a4.png
https://s9.kh1.co/__image/w=650,h=548,q=100/d9/d98dff868c6d9aafd869bfba7bcec5890d4f88bd.png
https://s9.kh1.co/__image/w=650,h=648,q=100/c0/c0b3291c3ad70250b356fee4abe5ba77df78de48.png

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T