ភ្នំពេញ៖ បើរម្លឹកដល់កម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី២ គេចាប់អារម្មណ៍ឃើញបេក្ខភាពកុមារាវ័យក្មេងរូប លើកយកបទ «នឹកភូមិភ្នំធំ» ដែលជាបទស្រីមកច្រៀងនោះពិតជាពីរោះរហូតទទួលបានប៊ូតុងដល់ទៅ៣ពីគណៈកម្មាការ។ ដោយកុមារារូបនោះមានឈ្មោះ រ៉េត រ៉ែន មកពីខេត្តត្បូងឃ្មុំផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ក្នុងអំឡុងពេលប្រកួតកុមារា រ៉េត រ៉ែន ពិតជាទទួលបានការគាំទ្រច្រើនពីមហាជន ខណៈអតីតបេក្ខភាពរូបនេះអាចបកស្រាយបទច្រៀងជាសម្លេងស្រីបានយ៉ាងពីរោះគួរឲ្យសរសើរបែបនេះ។ ក្នុងនោះដែរ ក្រោយបញ្ចបើការប្រកួត ទោះមិនជាប់ជាម្ចាស់ជ័យលាភី តែក្មេងប្រុសរូបនេះ បានបង្ហាញវត្តន៍មានលើឆាកតន្ត្រីនានាជាញឹកញាប់ទៀតផង។ បើនិយាយពីសម្លេងក្មេងប្រុសរូបនេះ នាពេលបច្ចុប្បន្នវិញ នៅតែច្រៀងពីរោះ បើទោះបីប្រែសម្លេងធំជាងជាងមុនក្ដី។
តួយ៉ាង ក្រៅពីសមត្ថភាពផ្នែកចម្រៀង ងាកទៅមើលរូបសម្បត្តិប្អូនប្រុស រ៉េត រ៉ែន សព្វថ្ងៃនេះ រូបគេបានធំធាត់ជាងមុនសឹងពេញកម្លោះទៅហើយ។ បើមើលទៅលើមុខមាត់ ស្អាតហើយសង្ហា ជាពិសេសមានរូបរាងខ្ពស់ មិនចាញ់កម្លោះៗប៉ុន្មានឡើយ លើសពីនេះទៅទៀត ការរៀបចំខ្លួនយ៉ាងរាបរយ មើលទៅសុភាពរាបសាផងដែរ។ ជាក់ស្ដែង គ្រប់សកម្មភាព និងរូបភាពបង្ហោះ តែងតែទទួលបានសរសើរពីអ្នកលេងបណ្ដាញសង្គម និងហ្វេនទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖