ចង់លក់តែគ្មានអ្នកទិញ! Real Madrid នឹងឲ្យកីឡាកររូបនេះស្នាក់នៅតែតែមួយឆ្នាំទៀតទេ

//s9.kh1.co/0a/0ae158863a4a6131b111338831839b0dc2d1c23a.jpeg
កីទ្បា

 ១៧-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Real Madrid នឹងឲ្យ Bale ស្នាក់នៅតែមួយឆ្នាំទៀតប៉ុណ្ណោះ

អេស្ប៉ាញ៖ ក្លិប Real Madrid គ្រោងនឹងរក្សាទុកខ្សែប្រយុទ្ធ Gareth Bale តែមួយឆ្នាំទៀតប៉ុណ្ណោះបន្ទាប់ពីគ្មានក្លិបណាមួយទាក់ទងចង់ទិញយកគេនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale

ប្រធានក្រុមជម្រើសជាតិវែលល៍រូបនេះនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្លិបដូច្នេះ Real Madrid នឹងត្រូវបង្ខំចិត្តឲ្យ Bale ដោយគេនឹងត្រូវលេងក្រោមការដឹកនាំរបស់ លោកគ្រូបង្វឹក Carlo Ancelotti

ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale


Bale ទើបតែបញ្ចប់ការខ្ចីជើងពីក្លិប Tottenham Hotspur មួយរដូវកាលមកហើយ។ យ៉ាងណាមិញ ទម្រង់លេងរបស់ Bale នៅព្រឹត្តិការណ៍ Euro 2020 គឺមើលទៅល្អគួរឲ្យកត់សម្គាល់ដោយបានដឹកនាំវែលល៍ឡើងមកកាន់វគ្គ១៦ក្រុម និងបានឈ្នះពានតារាឆ្នើមប្រចាំការប្រកួតទល់នឹង តួកគី ទៀតផងប៉ុន្តែគេមិនដឹងថាលោកគ្រូ Ancelotti នឹងដាក់ឲ្យគេចូលលេងជម្រើស១១នាក់ដំបូងដែរឬអត់។

Gareth Bale រកបាន១១គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២០ប្រកួតឲ្យ Tottenham Hotspur នៅរដូវកាលមុន៕

ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T