ភ្នំពេញ៖ ចាប់តាំងពីរដូវកាលទីមួយត្រូវបានរកឃើញម្ចាស់មកុដរួចមក ថ្មីៗនេះ កម្មវិធីប្រកួតបវរកញ្ញាភេទទី៣ កំពុងត្រៀមប្រកួតស្វែងរកម្ចាស់ជ័យលាភីថ្មី ដើម្បីបន្តដំណើរទៅចូលរួមប្រកួតលើឆាកអន្តរជាតិ។ ពិតណាស់ កម្មវិធី Miss Queen កម្ពុជា បង្កើតឡើងដើម្បីលុបបំបាត់ការរើសអើងភេទទី៣ផងដែរ។ គួររម្លឹកផងដែរថា កម្មវិធីមួយនេះបានចាប់ធ្វើឡើងមានរយៈពេល២ឆ្នាំហើយ បើគិតពីឆ្នាំ២០២០ មកទល់ឆ្នាំ២០២១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បច្ចុប្បន្នខាងកម្មវិធី Miss Queen កម្ពុជា២០២១ បានបើកបង្ហាញមុខបេក្ខភាពចូលរួមប្រកួតជាច្រើនអ្នក សុទ្ធសឹងតែមានឆន្ទៈក្នុងការចូលរួមប្រកួតដណ្ដើមមកុដផងដែរ។ លើសពីនេះទៅទៀត គេសង្កេតឃើញ បេក្ខភាពទាំងអស់សុទ្ធសឹងតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា គួរឲ្យកត់សម្គាល់។ បើតាមមើលនៅក្នុងវីដេអូ ដែលបេក្ខភាពទាំងអស់បានបញ្ចេញមតិ និងអារម្មណ៍ដាកើពាក្យចូលរួមប្រកួតក្នុងកម្មវិធីមួយនេះ។
តួយ៉ាង មិនត្រឹមតែមានភាពក្លាហានក្នុងការដាក់ពាក្យចូលរួមប្រកួតឡើយ បើក្រឡេកទៅមើលរូបសម្ផស្សវិញ បេក្ខភាពភេទទី៣ទាំងអស់ ពិតជាមានមុខមាត់ស្រស់ស្អាត ដូចស្រីសឹងតែមួយរយភាគរយតែម្ដង។ ម្យ៉ាងវិញទៀត មិនថាមុខមាត់នោះទេដែលដូចស្រី សូម្បីរូបរាង និងដងខ្លួនក៏ស្រឡូនស្អាតមិនចាញ់នារីៗពិតប៉ុន្មាននោះទេ។
ក្នុងនោះដែរ បើទោះបីមិនទាន់ចេញប្រកួតជាផ្លូវការ ត្រឹមបង្ហាញរូបភាពបេក្ខភាព តែមានមហាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើនបានសរសើរដល់បេក្ខភាពបវរកញ្ញាភេទទី៣កម្ពុជា២០២១គ្រប់ៗគ្នាសឹងមិនដាច់ពីមាត់៕
ចង់ជ្រាបច្បាស់ ពីមុខមាត់បេភ្ខភាពប្រកួតបវរកញ្ញាភេទទី៣ឆ្នាំ២០២១ សូមទស្សនារូបភាពខាងក្រោម៖
១៖ Sara
២៖ េVan Be
៣៖ Pur ple
៤៖ Mey Mey
៥៖ Ruby
៦៖ Lee Demi
៧៖ Yu Por
៨៖ Candy