គ្រូភ្នំពេញក្រោននិយាយថាម៉េចខ្លះ ក្រោយចប់ការប្រកួតដ៏តានតឹង ជាមួយព្រះខ័នរាជស្វាយវៀង ម្សិលមិញ? (មានវីដេអូ)

//s9.kh1.co/09/0943bfb27046d13bdcadcf5a844d05d4d05145f8.jpg
កីទ្បា

 ១៦-កក្កដា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

គ្រូភ្នំពេញក្រោននិយាយថាម៉េចខ្លះ ក្រោយចប់ការប្រកួតដ៏តានតឹង ជាមួយព្រះខ័នរាជស្វាយវៀង ម្សិលមិញ?

MCL៖ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានប្រកួតតទល់គ្នានឹងក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងយ៉ាងស្វិតស្វាញ នៅក្រោមដំណក់ទឹកភ្លៀង នៅឯកីឡដ្ឋាន Smart RSN កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ។ ប៉ុន្ដែ ក្រោយពីបានប្រឹងប្រែង៩០នាទីពេញដូចគ្នា ក្រុមទាំងពីរបានត្រឹមចែគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ នៅក្នុងលទ្ធផលស្មើគ្នា ៣ ទល់នឹង ៣ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពី៖ MCL
រូបភាពពី៖ MCL

យ៉ាងណាមិញ ក្រោយចប់ការប្រកួតដ៏ជក់ចិត្ដខាងលើ លោក Oleg Starynskyi គ្រូបង្វឹករបស់ក្រុមសិង្ហក្រហមភ្នំពេញក្រោន បានបង្ហាញការយល់ឃើញចំពោះការប្រកួត យ៉ាងដូច្នេះថា៖ 

យើងលេងបានល្អសម្រាប់ការប្រកួតនេះ គ្រាន់តែយើងមិនចង់បាននៅលទ្ធផលបែបនេះ ប៉ុន្តែជារួមមកខ្ញុំមានមោទកភាពចំពោះការប្រកួត​ និងការបង្ហាញរបស់ក្រុមយើង។

   លោក Oleg Starynskyi
រូបភាពពី៖ MCL
រូបភាពពី៖ MCL

ដោយឡែក នៅពេលគេសួរថា «យើងបានគ្រប់គ្រងក្នុងការប្រកួតនេះ ហើយបានវាយបករហូតបានគ្រាប់បាល់ឈ្នះមកវិញ ប៉ុន្តែបែរជារបូតគ្រាប់បាល់នៅ១០នាទីចុងក្រោយទៅវិញ តើលោកយល់យ៉ាងដូចម្តេចដែរ?»

លោក Oleg បានឆ្លើយថា៖

ខ្ញុំមិនមានការពន្យល់អ្វីច្រើនពេកទេសម្រាប់ការរឿងនេះ ព្រោះមានរឿងរ៉ាវជាច្រើន ប៉ុន្តែយើងមានលទ្ធភាពក្នុងការរកគ្រាប់បាល់បាននៅដើមវគ្គទីមួយ ​ដោយវគ្គទីមួយគួរតែ៣ទល់០ ក៏អាចថាបាន យើងបានរបូតគ្រាប់បាល់នៅពេលដែលគេវាយបកមកវិញ ប៉ុន្តែខ្ញុំគិតថាគ្រាប់បាល់ដែលយើងរកបាននៅចុងវគ្គទីមួយនោះគឺជាគ្រាប់បាល់ដែលសំខាន់ខ្លាំងណាស់។ យើងលេងបានល្អក្នុងការប្រកួត យើងគ្រប់គ្រងការប្រកួត ប៉ុន្តែខ្ញុំគិតថាភាពខ្វះខាតនៃចង្វាក់នៃការលេង ដោយសារតែយើងមិនមានការប្រកួតផ្លូវការក្នុងរយៈពេលយូរ ហើយក៏មានភាពខ្វះខាតនៃការបញ្ចប់ទី និងការការពារនៅតំបន់ខាងក្រោមផងដែរ៕

     លោក Oleg Starynskyi
រូបភាពពី៖ MCL
រូបភាពពី៖ MCL
រូបភាពពី៖ MCL
រូបភាពពី៖ MCL
រូបភាពពី៖ MCL
រូបភាពពី៖ MCL
វីដេអូ

ប្រភព ppcfc

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T