អង់គ្លេស៖ ក្លិបញញួរយក្ស West Ham បានកំណត់តម្លៃខ្លួនរបស់កីឡាករខ្សែបម្រើ Declan Rice ប្រមាណ ៨០លានផោន (ឬប្រមាណ ១១០លានដុល្លារអាមេរិក) ខណៈចំពេលលេចឮថាក្លិបគីឡូធ្ងន់ Manchester United និង Chelsea ចង់បានទៅរួមក្រុមនារដូវក្ដៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លិប West Ham កាលពីរដូវកាលមុន និងទើបបានជួយក្រុមជម្រើសជាតិអង់គ្លេសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ EURO 2020 កីឡាករវ័យ ២២ឆ្នាំរូបនេះ បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ទីផ្សារដោះដូរកីឡាករនេះ។ ហើយការចាប់អារម្មណ៍លើ Rice កាន់តែឡើងកម្ដៅ បន្ទាប់ពីរូបគេបដិសេធមិនព្រមចុះកិច្ចសន្យាថ្មីជាមួយ West Ham ស្របពេលក្លិប Manchester United និង Chelsea អាចមានសង្ឃឹមក្នុងការចុះហត្ថលេខយកគេ។

យ៉ាងណាមិញ មានការលើកឡើងខ្លះៗថា អ្នកចាត់ការក្រុមញញួរលោក David Moyes បានកំណត់តម្លៃខ្លួនខ្សែបម្រើរូបនេះលើសពី ១០០លានផោនឯណោះ ប៉ុន្ដែបើយោងតាមសារព័ត៌មាន Eurosport បានឲ្យដឹងថា ពួកគេក៏អាចនឹងពិចារណាក្នុងទំហំទឹកប្រាក់ប្រមាណ ៨០លោនផោនដែរ៕
ប្រភព៖ sportbible