អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានបោះបង់ការតាមទិញយកខ្សែប្រយុទ្ធ Harry Kane ពីក្លិប Tottenham Hotspur ហើយដោយសារក្លិបបានទិញយកខ្សែបម្រើ Jadon Sancho ដោយជោគជ័យ ហើយម្យ៉ាងទៀតក្លិបគិតថាវាពិបាកណាស់ក្នុងការចរចាយក Kane ពីលោក Daniel Levy។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភាគីរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ចាប់អារម្មណ៍លើប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះពេលដែលគេបានបង្ហើបថាគេចង់ឈ្នះបានរង្វាន់ជាមួយក្លិបដែលគេលេងនិងចង់ចាកចេញពី Spurs ។
ប៉ុន្តែមានក្លិបជាច្រើនទៀតដែលចាប់អារម្មណ៍កីឡាករវ័យ២៧ឆ្នាំរូបនេះ ដូចជា Manchester City ជាដើម ដែល ភាគីរបស់លោកគ្រូបង្វឹក Pep Guardiola ធ្លាប់បានព្យាយាមដាក់សំណើទឹកប្រាក់ដល់ទៅ១០០លានផោន(ស្មើនឹងប្រមាណ១៣៨.២លានដុល្លារ)ប៉ុន្តែត្រូវ Spurs បដិសេធដោយមិនស្រណោះដោយសារលោក Daniel Levy មិនចង់ឲ្យ Kane ចាកចេញ។
ដូច្នេះទើប Man United គិតថាការតាមទិញយក Kane គឺពិតជាពិបាកខ្លាំងណាស់ ព្រោះ Spurs មិនងាយឲ្យតារាឆ្នើមរបស់ខ្លួនមកលេងនៅក្រុមគូប្រជែងនោះឡើយហើយក្លិបក៏បានយកលុយទៅទិញយក Sancho ពី Borussia Dortmund ហើយដែរ។
ម្យ៉ាងទៀត Spurs ដាក់តម្លៃខ្លួន Harry Kane ដល់ទៅ១៥០លានផោន(ស្មើនឹងប្រមាណ២០៧.៤លានដុល្លារ)ដូច្នេះក្លិបត្រូវលក់ចេញកីឡាករក្នុងស្ដុកដូចជា Jesse Lingard, Anthony Martial ឬអាចជា Paul Pogba ជាដើម។
យ៉ាងណាមិញហេតុផលរួមផ្សំមួយទៀតគឺ Man United ធ្លាប់មានរឿងរកាំរកូសជាមួយលោក Daniel Levy រឿងការផ្ទេររបស់ Dimitar Berbatov កាលឆ្នាំ២០០៩ផងដែរ៕
ប្រភព៖ metro