អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ ខ្សែប្រយុទ្ធ Lionel Messi បានឈានដល់កិច្ចព្រមព្រៀងក្នុងការបន្តកុងត្រាថ្មីជាមួយក្លិប Barcelona ដោយគេសុខចិត្តកាត់ប្រាក់ខែរហូតដល់៥០ភាគរយឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះផុតកំណត់តាំងពីថ្ងៃទី៣០ខែមិថុនា ឆ្នាំ ២០២១ ប៉ុន្តែក្លិបកំពុងចរចាបន្តកុងត្រាថ្មីជាមួយគេដែលលទ្ធផលឈានទៅរកភាពវិជ្ជមានច្រើន។
ឥលូវនេះសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញជាច្រើនបានបង្ហើបហើយថា Messi នឹងបន្តកុងត្រាដល់ទៅ៥ឆ្នាំជាមួយក្លិប ដោយក្នុងនោះគេសុខចិត្តកាត់ប្រាក់ឈ្នួលចំនួនដល់ទៅ៥០ភាគរយ ដោយទទួលបានតែ១.២លានផោន(ស្មើនឹងប្រមាណ ១.៦លានដុល្លារ) ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។
Barcelona ក៏នឹងដាក់តម្លៃផ្ដាច់កុងត្រារបស់គេដល់ទៅ៣០០លានផោន(ស្មើនឹងប្រមាណ៤១៦.៤លានដុល្លារ)។
ការកាត់ប្រាក់ឈ្នួលរបស់ Messi នឹងអាចជួយសម្រាលបន្ទុកដល់ក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះហើយក្លិបក៏អាចចុះកុងត្រាយក Sergio Aguero,Eric Garcia,Emerson Royal និង Memphis Depay បានផងដែរ។
គេរំពឹងទុកថាក្លិប Barcelona នឹងប្រកាសពីការចុះកុងត្រាជាផ្លូវការរបស់ Lionel Messi នៅសប្តាហ៍ក្រោយដែលវាជារឿងគួរឲ្យរីករាយមួយសម្រាប់អ្នកគាំទ្រទាំងអស់៕
ប្រភព៖ thesun