ទំពាំងស្នងឬស្សី! កូនៗតារាខ្មែរទាំងនេះ សុទ្ធតែមានទេពកោស្យពូកែៗមិនចាញ់ប៉ាម៉ាក់

//s9.kh1.co/7a/7a584620450ae890b0e93ad9c156f2c0bcbdba20.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សព្វថ្ងៃ តារាពន្លកក្រោយទាំងនេះ ក៏កំពុងសាងភាពល្បីល្បាញ និងទទួលបានសន្ទុះនៃការគាំទ្រក៏មានច្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ មិនចាញ់ប៉ាម៉ាក់របស់ពួកគេឡើយ។

ភ្នំពេញ៖ បើនិយាយដល់សិល្បៈករ សិល្បៈការិនីជើងចាស់ដ៏មានប្រជាប្រិយភាពទាំងប៉ុន្មាននាក់ខាងក្រោមនេះ ពួកគាត់សុទ្ធសឹងតែធ្លាប់មានឈ្មោះល្បីល្បាញជាយូរណាស់មកហើយក្នុងវិស័យសិល្បៈ។ ហើយបើទោះបីជាការប្រឡូកក្នុងសិល្បៈរបស់ពួកគាត់មានរយៈពេលជាច្រើនឆ្នាំពិតមែន តែបច្ចុប្បន្នពួកគាត់ក៏នៅតែទទួលបានការកោតសរសើរ និងគាំទ្រពីមហាជនជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកចាប់អារម្មណ៍លើកូនៗរបស់តារាជើងចាស់ទាំងនេះវិញ យើងឃើញថា ពួកគេក៏មានទេពកោសល្យសិល្បៈពូកែៗ ទាំងការសម្ដែង ការច្រៀង ពោលគឺពួកគេមានដុងខ្លាំង កាត់តាមប៉ាម៉ាក់របស់គេដែលជាឈាមជ័រសិល្បៈមិនចាញ់គ្នាប៉ុន្មាននោះឡើយ។ ហើយសព្វថ្ងៃ តារាពន្លកក្រោយទាំងនេះ ក៏កំពុងសាងភាពល្បីល្បាញ និងទទួលបានសន្ទុះនៃការគាំទ្រក៏មានច្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ផងដែរ៕

ចង់ដឹងថា តារាណាខ្លះដែលមានឈាមជ័រជាអ្នកសិល្បៈស្រាប់? ទស្សនារូបភាពខាងក្រោម៖

១.អាង សុជាតា (ឈូឈូ)

ជាកូនស្រីរបស់តារាសម្ដែង សឿន ផាភួង ។

អាង សុជាតា និងម៉ាក់
អាង សុជាតា និងម៉ាក់

២.ឈិន មុន្នីនាថ

ជាកូនស្រីរបស់តារាចម្រៀង ឈិន កុសល។

ឈិន មុន្នីនាថ និងប៉ា
ឈិន មុន្នីនាថ និងប៉ា

៣.នាយ ព្រែក

ជាកូនប្រុសរបស់តារាកំប្លែងជើងចាស់ យាយយ៉យ។

នាយ ព្រែក និងយាយាយ៉យ
នាយ ព្រែក និងយាយាយ៉យ

៤.វី ឌីណែត

ជាកូនស្រីរបស់តារាចម្រៀង ហួ ឡាវី។

វី ឌីណែត និងប៉ា
វី ឌីណែត និងប៉ា

៥.សុវត្ថិ មុនីវណ្ណ សុវត្ថិសេរីវុឌ្ឍ សុវត្ថិមុនីនាគ

ជាកូនប្រុសតារាចម្រៀង ព្រាប សុវត្ថិ។

ព្រាប សុវត្ថិ និងកូនៗ
ព្រាប សុវត្ថិ និងកូនៗ
ព្រាប សុវត្ថិនាយ ព្រែកវី ឌីណែតឈិន មុន្នីនាថអាង សុជាតា (ឈូឈូ)
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T