ប៉ូលីន បង្ហាញការព្រួយបារម្ភយ៉ាងដូច្នេះ មុនប៉ះក្រុមខ្លាំងព្រះខ័នរាជស្វាយវៀង នាថ្ងៃស្អែក

//s9.kh1.co/b7/b76a27ccba242279859a9bb02a6ec3e9b3f7c5ed.jpg
កីទ្បា

 ១៤-កក្កដា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ប៉ូលីន បង្ហាញការព្រួយបារម្ភយ៉ាងដូច្នេះ មុនប៉ះក្រុមខ្លាំងព្រះខ័នរាជស្វាយវៀង នាថ្ងៃស្អែក។

MCL៖ ក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន Smart RSN ទទួលស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយវៀង សម្រាប់ការប្រកួតក្របខណ្ឌ Metfone Cambodia League ឆ្នាំ ២០២១ នាវេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែកក្កដា ស្អែកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ៊ន ចាន់ប៉ូលីន 
អ៊ន ចាន់ប៉ូលីន 

យ៉ាងណាមិញ នៅមុនការប្រកួតចូលមកដល់ខ្សែបម្រើឆ្នើមប្រចាំក្រុមសិង្ហក្រហមភ្នំពេញក្រោន កីឡាករ អ៊ន ចាន់ប៉ូលីន បានលើកឡើងយ៉ាងដូច្នេះថា៖ 

យើងខានប្រកួតយូរហើយ ពេលនេះយើងមានការប្រកួតវិញខ្ញុំមានអារម្មណ៍សប្បាយចិត្តព្រោះយើងហាត់ដើម្បីមានការប្រកួត បើមិនមានការប្រកួតគឺវារាងធុញបន្តិច។ ខ្ញុំគិតថាការខកខានយូរនេះវាអាចមានផលប៉ះពាល់តិចតួចដែលសម្រាប់ទម្រង់លេង​ និងអារម្មណ៍របស់ក្រុម ព្រោះពួកយើងខានប្រកួតយូរមិនដូចក្រុមគេ គេមានប្រកួតច្រើនជាងយើង អញ្ចឹងទឹកចិត្តនិងឆន្ទះវាអាចប៉ះពាល់ដែរ តែសង្ឃឹមថាវាមិនប៉ះខ្លាំងពេកទេ

សម្ដី ប៉ូលីន

ដោយឡែក ឆ្លើយតបទៅនឹងការយល់ឃើញទៅលើក្រុមព្រះខ័នរាជស្វាយរៀងវិញ កីឡាករវ័យ២៣ឆ្នាំរូបនេះបានលើកឡើងថា៖

វានឹងអាចជាការប្រកួតមួយដ៏ស្វិតស្វាញ និងតានតឹង ហើយវាក៏ជាការប្រកួតដែលពិបាកក្នុងការរកពិន្ទុផងដែរ ទោះបីជាប៉ុន្មានប្រកួតចុងក្រោយគេធ្វើមិនសូវបានល្អ ប៉ុន្តែខ្ញុំជឿជាក់ថាស្វាយរៀងនៅតែជាក្រុមខ្លាំងមួយ ហើយគេនឹងព្យាយាមកែប្រែដើម្បីរកពិន្ទុនិងជ័យជម្នះមកវិញ ប៉ុន្តែខ្ញុំនៅតែជឿជាក់លើក្រុមរបស់ខ្ញុំថាពួកយើងនឹងធ្វើបាន៣ពិន្ទុក្នុងទឹកដីរបស់យើងព្រោះយើងត្រូវការពិន្ទុជាចាំបាច់ដើម្បីប្រជែងកំពូលតារាង។

សម្ដី ប៉ូលីន
កាលជូបគ្នាពេលប្រកួតមុនៗ
កាលជូបគ្នាពេលប្រកួតមុនៗ

គួរបញ្ជក់ដែរថា បើងាកទៅមើលប្រវត្ដិជួបគ្នា ៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ ភ្នំពេញក្រោនធ្លាប់បានយកឈ្នះលើព្រះខ័នស្វាយរាជរៀង ២លើក ចាញ់២លើក និងស្មើ១លើក៕

រូបភាពពីក្លិប ព្រះខ័នស្វាយរាជរៀង
រូបភាពពីក្លិប ព្រះខ័នស្វាយរាជរៀង

ប្រភព ppcfc

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T