មិនធម្មតា! សារមន្ទីរតារាសាស្ត្រធំបំផុតរបស់ពិភពលោក មានទីតាំងនៅទីក្រុងសៀងហៃ

//s9.kh1.co/66/661d6bad4b49b9e2d395c431bb13ecf201646308.jpg
បច្ចេកវិទ្យា

 ១៤-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សារមន្ទីរតារាសាស្ត្រនឹងធ្វើជាកន្លែងតាំងពិព័រណ៍ សាលចក្រវាល កន្លែងអង្កេតតារាសាស្ត្រ និងតេឡេទស្សន៍ព្រះអាទិត្យ។

បរទេស៖ សារមន្ទីរតារាសាស្ត្រធំជាងគេបំផុតនៅលើពិភពលោក កំពុងបើកនៅក្នុងទីក្រុងសៀងហៃ ហើយវាមានរូបរាងកោងនិងស្មុគស្មាញ ដែលបញ្ជាក់ពីធរណីមាត្រនៅក្នុងអវកាស។ ដោយមិនមានបន្ទាត់ត្រង់ឬមុំកែងត្រូវបានប្រើប្រាស់នៅទូទាំងរចនាសម្ព័ន្ធអាគារ វាត្រូវបានគេបង្កើតរាងធ្នូត្រួតគ្នាបី ដែលសំដៅទៅលើគន្លងផ្សេងៗនៃអង្គអវកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារមន្ទីរតារាសាស្ត្រសៀងហៃដែលមានទំហំ៣៩០១៩ម៉ែត្រក្រឡា ដែលជាសាខាសារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសៀងហៃ នឹងធ្វើជាកន្លែងតាំងពិព័រណ៍ សាលចក្រវាល កន្លែងអង្កេតតារាសាស្ត្រ និងតេឡេទស្សន៍ព្រះអាទិត្យកម្ពស់ជាង២៣ម៉ែត្រ។ វាត្រូវបានផ្ដើមគំនិតឡើងដោយក្រុមហ៊ុនអាមេរិក Ennead Architects ដែលកាលពីឆ្នាំ២០១៤ បានឈ្នះការប្រកួតប្រជែងអន្តរជាតិ នៃការរចនាអាគារ។

ការរចនាឡើងនេះត្រូវបានយកគំរូម៉ូតតាមគន្លងផ្សេងៗនៅក្នុងលំហអវកាស ដោយរួមមានចលនាភព ព្រះចន្ទ និងផ្កាយ ដោយផ្អែកលើទំនាញដែលជាប់ទំនាក់ទំនងជាមួយគ្នា។ ផ្នែកបាតខ្ទះដូមកញ្ចក់នៅខាងលើដំបូលអាគារ ផ្ដល់នូវទិដ្ឋភាពដែលអាចមើលឃើញមេឃពេលរាត្រី ដែលជាអ្វីគេចង់បង្ហាញពីទិដ្ឋភាពពិតនៃចក្រវាល ដោយរួមបញ្ចូលបទពិសោធន៍គំរូមកជាមួយផងដែរ៕

Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects
Credit: Courtesy Ennead Architects

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T