ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់យុវវ័យ សុភាពនារីសម័យថ្មីនេះ ចំពោះការតែងខ្លួន លេងម៉ូតសម្លៀកបំពាក់ ពួកគេភាគច្រើនគឺចូលចិត្តស្លៀកពាក់ខោអាវតឹងៗរឹបរាង ដើម្បីឲ្យគ្រប់គ្នាចោលភ្នែកសម្លឹងមើលមកឃើញចេញរាងដ៏ស្រស់ស្អាតរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើងាកមកមើលពីស្ទីលម៉ូតខោដែលមានជើងធំៗ បែបរលុងៗវិញ នៅពេលដែលមនុស្សស្រីស្លៀកទៅមិនថាស្លៀកបូកជាមួយអាវប្រភេទណាក៏ដោយ ក៏មើលទៅជះភាពស្អាតម្យ៉ាងផងដែរ។
ជាពិសេស បើងាកមកចាប់អារម្មណ៍លើម៉ូតខោមានជើងធំៗ ដូចតារាស្រី សុភ័ក្រ កុសុម៉ា ដែលបានស្លៀកទាំងប៉ុន្មានម៉ូតខាងក្រោមនេះវិញ យើងឃើញថានាងក៏អាចធ្វើឲ្យគ្រប់គ្នាពោលពាក្យសរសើរពីនាងច្រើនផងដែរ។ ព្រោះថា អ្វីដែលនាងនិយមស្លៀកជាងគេពេលទៅណាមកណា គឺភាគច្រើន សុភ័ក្រ កុសុម៉ា តែងស្លៀកខោជើងធំៗបែបនេះជាញឹកញាប់ ទោះមើលរលុងៗមិនសូវចេញរាងពិតមែន តែវាពិតជាសាកសម លេចធ្លោ និងទាន់សម័យសម្រាប់នាងតែម្ដង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖