ឆ្នាំណាក៏ដូចឆ្នាំណា ខួបកំណើត​ កូនស្រី គង់ ចាន់ស្រីមុំ រៀបចំឡើងញាក់សាច់

//s9.kh1.co/ef/ef5b5535065e3a9d0f820e330532ff39f3a3aef7.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខួបកំណើតកូនស្រីសំណព្វចិត្តទាំងមូល តារាស្រី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី រៀបចំពិធីយ៉ាងស្រស់ស្អាត ព្រមទាំងរៀបចំខ្លួនយ៉ាងទាក់ទាញក្នុងក្រសែភ្នែកហ្វេនៗជាច្រើន

ភ្នំពេញ៖ បន្ទាប់ពីបានសាងគ្រួសាររួចមក ក្រឡេកឃើញថា តារាសម្ដែង និងជាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែមានជីវិតរស់នៅយ៉ាងស្រស់បំព្រងជាមួយនឹងស្វាមី លោក គឹម សីហា ដែលតែងតែចេញមកបង្ហាញពីសកម្មភាពដ៏រីករាយមិនចេះដាច់នៅលើបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើនបានទស្សនាកម្សាន្ត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ បច្ចុប្បន្ននេះ ជីវិតប្ដីប្រពន្ធរបស់នាង និងស្វាមី ថែមទាំងទទួលបានចំណងស្នេហ៍យ៉ាងមុតមាំ ដែលជាកូនស្រីតូចមុខមាត់គួរឲ្យស្រលាញ់ម្នាក់ មានឈ្មោះថា គឹម សីហ៍មរកត ហៅ ម៉ូម៉ូ មកបំពេញជីវិតគ្រួសារយ៉ាងពេញលេញពោរពេញដោយសុភមង្គល ថែមទៀតផង។ 

ដោយឡែក នៅក្នុងឆ្នាំនេះផ្ទាល់ កូនស្រីតូចរបស់អ្នកទាំងពីរ មានអាយុ ៣ ឆ្នាំហើយ ដែលកាលពីថ្មីៗនេះ រូបនាងនិងស្វាមី ក៏បានរៀបចំពិធី សូត្រមន្តឲ្យពរជ័យនៅក្នុងថ្ងៃកំណើតកូនស្រី ដែលជាមានការរៀបចំជាលក្ខណៈគ្រួសារផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបើកបង្ហាញឲ្យឃើញពីពិធីជប់លៀងអបអរខួបកំណើតកូនស្រីគម្រប់ ៣ ឆ្នាំ ដែលមានការរៀបចំយ៉ាងស្រស់ស្អាត មានរូបភាពតុក្កតា ប៉េងប៉ោង ជាពិសេស រូបនាងព្រមទាំងស្វាមី ថែមទាំងបានរៀបចំខ្លួនយ៉ាងឆើតឆាយ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនពោលពាក្យសរសើរពីការៀបចំពិធីយ៉ាងកក់ក្ដៅនៅក្នុងគ្រួសាររបស់នាង ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 គង់ ចាន់ស្រីមុំ 
 គង់ ចាន់ស្រីមុំ 
 គង់ ចាន់ស្រីមុំ 
 គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី
ទិដ្ឋភាពខួបកំណើតកូនស្រី គង់ ចាន់ស្រីមុំ និងស្វាមី

គង់ ចាន់ស្រីមុំគឹម សីហា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T