ថៃ៖ ដូចដែលបានជ្រាបស្រាប់ហើយថា កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ មានរឿងដ៏រន្ធត់ នៅក្នុងករណីអគ្គិភ័យឆាបឆេះរោងចក្រប្លាស្ទិកមួយនៅក្នុងខេត្តសាមុតប្រាកាន ដែលជាហេតុធ្វើឲ្យមានការជម្លៀសប្រជាជនចេញពីតំបន់នោះភ្លាមៗ ជៀសវាងទទួលរងនូវគ្រោះថ្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីមានហេតុការណ៍កើតឡើង តារាសម្តែងដ៏ល្បីឈ្មោះ លោក Tack Pharunyoo បានទៅធ្វើការជាអ្នកស្ម័គ្រចិត្ត និងធ្វើដំណើរទៅកាន់តំបន់នោះ ដើម្បីជួយសង្គ្រោះ ថែមទៀតផង។
ជាពិសេស តារាប្រុសរូបនេះ បានបង្ហោះរូបភាពជាមួយនឹងសារអរគុណ ទៅដល់អ្នកស្ម័គ្រចិត្តទាំងឡាយដែលបានចូលរួមជួយគ្នានៅពេលអាសន្នមួយនេះ ហើយថែមទាំងបានបញ្ជាក់ថា បើទោះបីជាភ្លើងបានរលត់ក៏ដោយ តែការងារមួយនេះនៅមិនទាន់ចប់នៅឡើយនោះទេ។
ក្រោយពីបានឃើញបែបនេះ បណ្ដាមិត្តៗនៅក្នុងសិល្បៈកម្សាន្ត និងអ្នកគាំទ្រ បានចូលមកសរសើរចំពោះទឹកចិត្តដ៏ប្រពៃរបស់លោក ដែលបានស្ម័គ្រចិត្តជួយក្នុងគ្រាមានអាសន្ននេះ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖




