ភ្នំពេញ៖ ជឿជាក់ថា ប្រាកដជាស្គាល់រួចមកហើយពីពិធីការិនីដ៏ឆ្នើម មានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា គ្រប់គ្នាប្រាកដជាដឹងច្បាស់គឺ កញ្ញា គង់ វង្សយ៉ាទី បានទាំងសម្រស់ បានទាំងសមត្ថភាព និង បទពិសោធន៍ដ៏ប៉ិនប្រសព្វក្នុងនាមជាសិល្បករមួយរូប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ជាពិធិការិនីដ៏លេចធ្លោប្រចាំស្ថានីយ៍ទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី ត្រូវបានគេសង្កេតឃើញថា រាល់ការតុបតែងលេងម៉ូដសម្លៀកបំពាក់មើលទៅគួរជាទីទាក់ទាញនិង មិនរលងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរនោះទេ។
ជាក់ស្ដែង យ៉ាទី ថ្មីៗនេះបានធ្វើឲ្យមហាជន មានការកោតសរសើរ ចំពោះស្ទាយ៍តុបតែងខ្លួនរបស់នាង នៅក្នុងការគ្រងឈុតប្រពៃណីបុរាណមួយឈុតនេះជាខ្លាំង ដែលឈុតនេះដែរបានរំលេចនូវលក្ខណៈបែបខ្មែរមានអមគ្រឿងអលង្ការស្រោបខ្លួន យ៉ាងស្រស់ស្អាតស្រទន់មានមន្តស្នេហ៍ អមដោយការផាត់មុខបែបធម្មជាតិស្រាលៗទៀតនោះ ធ្វើឲ្យកាន់តែមានភាពស្រស់ស្អាតបែបនារីខ្មែរគួរឲ្យចង់គយគន់៕
សូមទស្សនារូបភាពខាងក្រោម៖