មហាជនប្រតិកម្មខ្លាំង ក្រោយឃើញវត្តមួយនៅថៃ សាងសង់ប្រាសាទថ្មដូចរចនាបថ ប្រាសាទអង្គរខ្មែរស្ទើរទាំងស្រុង

//s9.kh1.co/dc/dcdde83d67be9b467fe70655beb65618b765e11e.jpg
សង្គម

 ០៥-កក្កដា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ មហាជនដែលជាកូនខ្មែរជាច្រើន កំពុងផ្ទុះការបញ្ចេញមតិវែកញែក និងមានការប្រតិកម្មយ៉ាងខ្លាំង ចំពោះរូបភាពប្រាសាទមួយនៅថៃ ដែលសាងសង់ចេញមកគឺដូចប្រាសាទអង្គរវត្តខ្មែរស្ទើរបេះបិត។

ភ្នំពេញ៖ ថ្មីៗនេះ មហាជនដែលជាកូនខ្មែរជាច្រើន កំពុងផ្ទុះការបញ្ចេញមតិវែកញែក ប្រតិកម្មយ៉ាងខ្លាំង ទាក់ទិនទៅនឹងរូបភាពមួយចំនួនដែលគ្រប់គ្នានាំគ្នាចែករំលែកពាសពេញបញ្ដាញសង្គម គឺវត្តមួយនៅឯប្រទេសថៃ បានសាងសង់ប្រាសាទថ្មមួយ មានសណ្ឋាននិងរចនាបទដូចទៅនឹងប្រាសាទអង្គរវត្តខ្មែរស្ទើរតែបេះបិតតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើយោងតាមគណនីហ្វេសប៊ុក បុរាណាចារ្យ  បានឲ្យដឹងថា ប្រាសាទមួយនេះមានទីតាំងនៅក្នុងវត្តភូម៉ានហ្វាផាយ៉ាឆាងរ៉ង ស្ថិតក្នុងភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ។ ហើយប្រាសាទនេះត្រូវបានគេដាក់ឈ្មោះថា  ប្រាសាទសីហនគរ គ្រោងនឹងបញ្ចប់ការសាងសង់ប្រមាណជា ៧ទៅ៨ឆ្នាំខាងមុខ។ 

យ៉ាងណាមិញ មហាជនគ្រប់គ្នានៅពេលដែលបានឃើញហើយ ក្នុងនាមជាកូនខ្មែរពិតជាមិនសុខចិត្តនោះទេ ពេលគេចម្លងសម្បត្តិមរតកជាតិយកទៅធ្វើឡើងដូចស្ទើរតែបេះបិតបែបនេះ ព្រោះប្រាសាទអង្គរវត្តរបស់យើងក៏បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ដូច្នេះនៅពេលដែលត្រូវបានប្រទេសជិតខាងលួចចម្លងស្នាដៃ និងរចនាបទបែបនេះ វាពិតជាមិនត្រូវតាមច្បាប់នោះឡើយ ទើបមហាជនជាច្រើនបាននាំគ្នាចែករំលែក ស្នើសុំអំពាវនាវដល់ថ្នាក់ដឹកនាំឲ្យជួយគិតគូរអំពីរឿងនេះឲ្យបានឆាប់ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

គ្រោងការ ប្រាសាទនៅថៃ
គ្រោងការ ប្រាសាទនៅថៃ
គ្រោងការ ប្រាសាទនៅថៃ
គ្រោងការ ប្រាសាទនៅថៃ
គ្រោងការ ប្រាសាទនៅថៃ
គ្រោងការ ប្រាសាទនៅថៃ
គ្រោងការ ប្រាសាទនៅថៃ
គ្រោងការ ប្រាសាទនៅថៃ
 ប្រាសាទនៅថៃ
 ប្រាសាទនៅថៃ
 ប្រាសាទនៅថៃកំពុងសាងសង់
ប្រាសាទនៅថៃកំពុងសាងសង់
 ប្រាសាទនៅថៃកំពុងសាងសង់
ប្រាសាទនៅថៃកំពុងសាងសង់
 ប្រាសាទនៅថៃកំពុងសាងសង់
 ប្រាសាទនៅថៃកំពុងសាងសង់
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T