ភ្នំពេញ: ជឿជាក់ថាមានប្រិយមិត្ត និងមហាជនជាច្រើនបានជ្រាបពីឈ្មោះលោកគ្រូ មហាជ័យ ដែលកាលពីពេលថ្មីកន្លងទៅនេះលោកគ្រូត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានស្គាល់លោកគ្រូ តាមរយ:ការព្យាករណ៍នានារបស់លោកគ្រូផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលថ្មីៗនេះផងដែល លោកគ្រូមហាជ័យក៏បានសាងភាពភ្ញាក់ផ្អើលសាជាថ្មីម្តងទៀត ដោយលោកគ្រូ ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេចព្រញអភិសេរីសុគន្ធាបួរគ្រី។ ឆ្លៀតក្នុងឱកាសនោះ លោកគ្រូមហាជ័យក៏បានបង្ហោះសារមួយឃ្លាផងដែរថា÷
ក្នុងថ្ងៃដ៏នក្ខត្តឫក្សនេះ!!!ខ្ញុំបាទ លោកគ្រូមហាជ័យម្ចាស់វិមានមហាជ័យ មានសេចក្ដីត្រេកអរនិងអរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ក្នុងឪកាសដែលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្រេចត្រាស់ខ្ញុំបាទជាទីប្រឹក្សាផ្ទាល់ មានគោរម្យ៍ងារ ជាបុណ្យមីត្រៃលោកនាថមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍នៃព្រះរាជាណាចក្រកម្ពុជា ❤️❤️❤️🙏🏼🙏🏼🙏🏼🙏🏼
ចង់ជ្រាបឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷




