ភ្នំពេញ៖ ជារឿយៗ តារាសម្ដែងនិងជាពិធីករលោក សេង មង្គល តែងត្រូវបានមហាជនដែលជាអ្នកគាំទ្រ មានការចាប់អារម្មណ៍ច្រើននៅលើបណ្ដាញសង្គម ទាក់ទងនឹងសកម្មភាពសិល្បៈនានា និងការប្រើប្រាស់ជីវិតរស់នៅឯកជនរបស់លោកយ៉ាងសម្បូរសប្បាយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត អ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍លើអតីត Mister Cambodia រូបនេះ គឺពីមួយថ្ងៃទៅមួយថ្ងៃ សេង មង្គល កាន់តែសង្ហាខ្លាំងឡើងៗ សាច់សខ្ចីដូចសំឡីអ្នកណាៗឃើញក៏សរសើរសឹងគ្រប់គ្នា។
ជាពិសេស បើងាកមកមើលរូបភាពមួយចំនួនដែលលោកទើបតែបានបង្ហោះកាលពីពេលថ្មីៗនេះវិញ ឃើញថា ពេលហ្វេនៗបានឃើញហើយពិតជាមើលមិនចង់ដាក់ភ្នែកនោះទេ ព្រោះតែក្នុងរូបភាពទាំងនោះ សេង មង្គល បានឈរបង្អួតរាងក្បែរអាងហែលទឹក បញ្ចេញសាច់ដ៏សខ្ចី សាច់ដុំក្បាលពោះដែលមានផ្នត់៦កង់យ៉ាងស៊ិចស៊ី មើលទៅគ្រប់កាយវិការ លោកពិតជាសង្ហារាយមន្តស្នេហ៍ទាក់ទាញចិត្តគេឯងគ្រប់គ្នាខ្លាំងតែម្ដង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖