ដល់ថ្នាក់នេះ? តារាឥណ្ឌាម្នាក់ ធ្លាក់ខ្លួនឈឺ​ បន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដ១៩ ក្លែងក្លាយ

//s9.kh1.co/04/04dd743f40215fdd1b70fcb91d5493fc3ee12485.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ចេះតែមានអញ្ចឹងទៀត ស្ថានភាពកូវីដ-១៩ នៅឥណ្ឌាកាន់តែកើនឡើងចេះតែមានអ្នកបោកប្រាស់វ៉ាក់សាំងទៀត។

ឥណ្ឌា៖ តារាសម្តែងស្រី Mimi Chakraborty កើតនៅឆ្នាំ ១៩៨៩ ជាតារាសម្តែង អ្នកចំរៀង និងអ្នកនយោបាយឥណ្ឌាម្នាក់។ នាងសកម្មជាចម្បងនៅក្នុងខ្សែភាពយន្តភាសា Bengali រហូតមកដល់ពេលនេះតារាស្រីរូបនេះ បានចូលរួមច្រើនជាង ២៥ ខ្សែភាពយន្តកម្មវិធីទូរទស្សន៍ចំនួន ៥ កម្មវិធី និងចម្រៀងចំនួន ៥ឌីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាសម្តែងស្រី Mimi Chakraborty កំពុងឈឺធ្ងន់ដោយឈឺពោះបន្ទាប់ពីចាក់វ៉ាក់សាំងបានរយៈពេល ៤ ថ្ងៃប្រឆាំងនឹង Covid-19 នៅកន្លែងបោកប្រាស់មួយកន្លែង ។ 

ដោយយោងតាមសារព័ត៌មាន Hindustan Times តារាស្រី Mimi Chakraborty បានចាក់វ៉ាក់សាំងនៅទីក្រុង Kolkata ប្រទេសឥណ្ឌា ប៉ុន្តែនៅពេលនាងត្រឡប់មកវិញ នាងមិនទទួលបានសារបញ្ជាក់ថានាងបានចាក់វ៉ាក់សាំងនោះទេ។ លើសពីនេះទៅទៀតស្ថានភាពសុខភាពកាន់តែយ៉ាប់យ៉ឺនរបស់នាង បានធ្វើឱ្យនាងសង្ស័យពីភាពមិនត្រឹមត្រូវនៃវ៉ាក់សាំងនោះ។

Mimi Chakraborty 
Mimi Chakraborty 

ស្របនឹងនេះ បន្ទាប់ពីពីរបីថ្ងៃ Chakraborty បានចាប់ផ្តើមបង្ហាញពីការកើនឡើងសម្ពាធឈាម ឈឺពោះនិង ខ្វះជាតិទឹកដោយសារតែបែកញើសច្រើន។ ក្នុងនោះផងដែរ មុនពេលមានស្ថានភាពបែបនេះ តារាសម្តែងរូបនេះបានរាយការណ៍ទៅប៉ូលីសដើម្បីធ្វើការស៊ើបអង្កេត ដោយលទ្ធផលបង្ហាញថាត្រង់ចំណុចទីកន្លែងដែលបានចាក់ខាងលើ គឺជាគ្រោងការការក្លែងបន្លំ។

​ក្នុងនោះផងដែរ សារព័ត៌មាន Business Today បានរាយការណ៍ថា Mimi Chakraborty កំពុងនឹងធ្វើការពិនិត្យដើម្បីកំណត់ឱ្យបានច្បាស់នូវអ្វីដែលជាប្រភពនៃជំងឺនេះ។

យោងតាមសារព័ត៌មាន Business Today ស្ថានភាពវ៉ាក់សាំងក្លែងក្លាយមានច្រើនពាសពេញប្រទេសឥណ្ឌា។ គេហទំព័រចុងក្រោយដែលបានរកឃើញ កន្លែងដែល Mimi Chakraborty ត្រូវបានចាក់វ៉ាក់សាំង បានដឹកនាំដោយបុរសម្នាក់ឈ្មោះ Debanjan Deb ដោយ Deb កំពុងដំណើរការការបោកប្រាស់នេះអស់រយៈពេលជាង ៤ ខែមកហើយ៕

ប្រភព៖ zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T