បរទេស៖ ហ្វេសប៊ុកបានចូលទៅក្នុងចំណាត់ថ្នាក់ជាមួយក្រុមហ៊ុនដទៃ ដែលមានតម្លៃជាងមួយទ្រីលានដុល្លារ គិតត្រឹមម៉ោងបិទទីផ្សារថ្ងៃនេះ។ មូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុននេះ កំពុងស្ថិតនៅក្នុងទំហំទឹកប្រាក់ចំនួន១.០០៨ទ្រីលានដុល្លារ នេះបើយោងតាមគេហទំព័រ Yahoo Finance បានដាក់សញ្ញាដំបូងជាប្រវត្តិសាស្ត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្នែកគួរឲ្យកត់សម្គាល់បំផុតនៃការបែងចែករបស់ក្រុមហ៊ុនហ្វេសប៊ុក គឺគេហទំព័រហ្វេសប៊ុកផ្ទាល់ រួមជាមួយកម្មវិធី Messenger, Instagram, WhatsApp និង Oculus។ នៅលើតារាងឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលទទួលសញ្ញាតម្លៃ១ទ្រីលានដុល្លារ ហ្វេសប៊ុកគឺជាក្រុមហ៊ុនតែមួយគត់ដែលបង្កើតឡើង នៅទសវត្សរ៍ឆ្នាំ២០០០ ដែលធ្វើឲ្យវាក្លាយជារឿងថ្មីបំផុតមួយ ដរាបណាគេរាប់ចាប់ពីកំណើតរបស់ក្រុមហ៊ុន Google នៅឆ្នាំ១៩៩៨។
ព័ត៌មាននេះកើតឡើង ទន្ទឹមនឹងការច្រានចោលរឿងក្ដីរបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ FTC ជុំវិញការទិញយកកម្មវិធី Instagram និង WhatsApp របស់ក្រុមហ៊ុនហ្វេសប៊ុក បន្ទាប់ពីចៅក្រមសហព័ន្ធបាននិយាយថា FTC មិនបានផ្ដល់ភស្ដុតាងគ្រប់គ្រាន់ ដែលថាក្រុមហ៊ុននេះគឺមានភាពផ្ដាច់មុខនោះទេ៕
ប្រភព: The Verge