ឈប់បានឈប់ទៅ! ក្រោយឃើញវីដេអូបុរស២នាក់ ដើរទាក់សុនខ តារា៣នាក់នេះ បង្ហោះសារបែបនេះភ្លាម - Khmerload

ឈប់បានឈប់ទៅ! ក្រោយឃើញវីដេអូបុរស២នាក់ ដើរទាក់សុនខ តារា៣នាក់នេះ បង្ហោះសារបែបនេះភ្លាម

https://s9.kh1.co/0c/0c3199ca832435c44e4d281decb40590b02811e3.jpg
តារា & កម្សាន្ដ
 29-Jun-2021 1pm · 5 months ago

ពិតណាស់ កាល១១ខែមុននេះ ខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបតែប្រកាសចេញច្បាប់ថ្មី ហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ និងពិឃាត់សត្វសុនខបន្តទៅទៀត។

ភ្នំពេញ៖ ពិតណាស់ សុនខជាសត្វមួយប្រភេទ ដែលមនុស្សគ្រប់គ្នាទូទាំងពិភពលោកចាត់ទុក្ខជាសត្វដែលស្មោះត្រង់បំផុតនិងគួរឲ្យស្រលាញ់។ ម្យ៉ាងវិញទៀតភាគច្រើននៅប្រទេសកម្ពុជាយើង គេក៏សង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរនិយមចិញ្ចឹមសុនខ ក៏ដើម្បីជួយមើលការពារផ្ទះសម្បែង ឬដោយក្ដីស្រលាញ់ និងចូលចិត្តផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះវីដែអូបុរសពីរនាក់ជិះម៉ូតូដើរទាក់សុនខ ត្រូវបានអ្នកលេងបណ្ដាញសង្គមស៊ែរចែកចាយបន្តគ្នាពាសពេញបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង។ ស្របពេលដែលស៊ែរវីដេអូ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានបញ្ចេញមតិមិនពេញចិត្តលើទង្វើ ដែលបុរសទាំងពីរនាក់នោះធ្វើសកម្មភាពដើរទាក់សុនខយ៉ាងដូច្នេះ ខណៈពេលដែលថ្មីៗនេះ ខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបតែប្រកាសចេញច្បាប់ថ្មី ហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ និងពិឃាត់សត្វសុនខបន្តទៅទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មិនត្រឹមតែអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកប៉ុណ្ណោះទេ ដែលកើតក្ដីខឹងសម្បារដល់បុរសទាំងពីរនាក់នោះ បើងាកទៅមើលអ្នកសិល្បៈឯណេះវិញ ក៏មិនសុខពីហ្វេនអ្នកស្រលាញ់សត្វផងដែរ។ ក្នុងនោះដែរ គេឃើញមានសិល្បករ និងសិល្បការិនី ៣នាក់បានបង្ហោះបង្កើតនូវ Challenge មួយ ដើម្បីការពារការជួញដូរសុនខតទៅទៀត។ ហើយតារាដែលបានលេង Challenge នោះមានដូចជា៖

១៖ លោក សុខ សាន់នី

បេីគ្មានអ្នកបរិភោគសាច់ឆ្កែ ក៏គ្មានការទាក់ឆ្កែ សូមមេត្តាបញ្ឈប់ការទាក់ឆ្កែ សូមចូលរួមទាំងអស់គ្នាដោយការបង្ហោះសត្វជាទីស្រលាញ់របស់យេីង tagមិត្តភក្កិចំនួន៥នាក់ ពួកគេមិនត្រឹមតែជាសត្វចិញ្ចឹមតែពួកគេជាសមាជិកគ្រួសាររបស់យេីង #challenge #doglover #pet #together

https://s9.kh1.co/__image/w=650,h=813,q=100/bc/bc3b2d3e3ee57e250cac3731f94e1f3dae83d793.jpg
  លោក សុខ សាន់នី
https://s9.kh1.co/__image/w=650,h=1110,q=100/08/0895edd80f07aadccc30ee9006efafed81c7b8e7.jpg
រូបបង្ហោះ  លោក សុខ សាន់នី

២៖ កញ្ញា ជីជី

បេីគ្មានអ្នកបរិភោគសាច់ឆ្កែ ក៏គ្មានការទាក់ឆ្កែ សូមមេត្តាបញ្ឈប់ការទាក់ឆ្កែ សូមចូលរួមទាំងអស់គ្នាដោយការបង្ហោះសត្វជាទីស្រលាញ់របស់យេីង tagមិត្តភក្កិចំនួន៥នាក់ ពួកគេមិនត្រឹមតែជាសត្វចិញ្ចឹមតែពួកគេជាសមាជិកគ្រួសាររបស់យេីង #challenge #doglover #pet #together

https://s9.kh1.co/__image/w=650,h=813,q=100/ff/ff0b5de0b5915d2ef35f65747e6c41ff19d320ba.jpg
  កញ្ញា ជីជី
https://s9.kh1.co/__image/w=650,h=1171,q=100/fb/fba5afea0214b60e3fcffba5da33af50bf0fafda.jpg
រូបបង្ហោះ កញ្ញា ជីជី

៣៖ កញ្ញា សុភ័ក្រ កុសុម៉ា

បេីគ្មានអ្នកបរិភោគសាច់ឆ្កែ ក៏គ្មានការទាក់ឆ្កែ សូមមេត្តាបញ្ឈប់ការទាក់ឆ្កែ សូមចូលរួមទាំងអស់គ្នាដោយការបង្ហោះសត្វជាទីស្រលាញ់របស់យេីង tagមិត្តភក្កិចំនួន៧នាក់ ពួកគេមិនត្រឹមតែជាសត្វចិញ្ចឹមតែពួកគេជាសមាជិកគ្រួសាររបស់យេីង #challenge #doglover #pet #together

https://s9.kh1.co/__image/w=650,h=867,q=100/bc/bc8725dc1abb0fba3ff92d6ec22be5fac9d1bed4.jpg
  កញ្ញា សុភ័ក្រ កុសុម៉ា
https://s9.kh1.co/__image/w=650,h=1136,q=100/c1/c1f70cdc15209542fe3347e6fd1c055114b34c37.jpg
រូបបង្ហោះ  កញ្ញា សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ាជីជីសាន់នី
Som San
S.S

អត្ថបទទាក់ទង