យល់ស្របអត់? រវាង Haaland និង Mbappe, Iniesta គិតថា ម្នាក់នេះសក្តិសមលេងនៅ Barca ជាងគេ

//s9.kh1.co/af/af6aaeb2fc5d86cc113b62e2262f97abc42fd1e2.jpg
កីទ្បា

 ២៨-មិថុនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

Iniesta អះអាងថា Mbappe សក្តិសមលេងនៅ Barca ជាង Haaland

បរទេស៖ វីរៈបុរសរបស់ក្រុម Barcelona កីឡាករ Andres Iniesta បានអះអាងថា Kylian Mbappe គួរតែសក្តិសមមកលេងនៅទឹកដី Camp Nou ជាង Erling Haaland, ខណៈកីឡាកររបស់ក្រុម Paris Saint-Germain និង Borussia Dortmund ទាំងពីរនាក់សុទ្ធសឹងតែជាខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Andres Iniesta
  កីឡាករ Andres Iniesta

ជាការពិតណាស់ ស្ថានភាពហិរញ្ញវត្ថុគឺជាបញ្ហាធំបំផុតរបស់ក្លិបយក្សដែលមានមូលដ្ឋាននៅក្នុងតំបន់ កាតាឡាន់។ ប៉ុន្តែមកដល់ពេលនេះក៏មានភាគរយខ្លះដែរ ដែល Barca អាចនាំយកកីឡាករណាមួយ ក្នុងចំណោមខ្សែប្រយុទ្ធ ២ នាក់ខាងលើ។

Mbappe និង Haaland
Mbappe និង Haaland

យ៉ាងណាមិញ ម្ចាស់ជើងឯក World Cup ២០១៨, Mbappe មិនទាន់បានបន្តកុងត្រាថ្មីជាមួយ PSG នៅឡើយទេ, ហើយជារឿយៗគាត់តែងតែមានព័ត៌មានផ្សារភ្ជាប់ ថានឹងអាចផ្ទេរមកកាន់ក្លិបយក្សរបស់អេស្ប៉ាញ, ចំណែកឯ Haaland វិញបច្ចុប្បន្នក៏កំពុងតែមានក្លិបធំៗនៅអឺរ៉ុប ចាប់អារម្មណ៍ចង់បានដូចគ្នាអ៊ីចឹងដែរ។

  កីឡាករ Andres Iniesta
  កីឡាករ Andres Iniesta

ថ្លែងប្រាប់គេហទំព័រ El Transistor អតីតខ្សែបម្រើឆ្នើមរបស់ Barca កីឡាករ Iniesta បានលើកឡើងយ៉ាងដូច្នេះថា៖

ប្រហែលជាដោយសារតែលក្ខណៈរបស់ Mbappe ស័ក្តិសមនឹងលេងនៅ Barca ជាង Haaland។ ពួកគេទាំងពីរពិតជាកីឡាករដ៏ល្អ ដែលស្ថិតនៅក្នុងក្រអៅបេះដូងរបស់អ្នកគ្រប់គ្នា, យើងនឹងឃើញ ប្រសិនបើពួកគេបន្តនៅជាមួយក្រុមរបស់ពួកគេ ហើយវាគឺមិនមានការផ្លាស់ប្តូរអ្វីទេនៅរដូវក្តៅនេះ៕

  កីឡាករ Andres Iniesta
  កីឡាករ Andres Iniesta
  កីឡាករ Andres Iniesta

ប្រភព Goal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T