អឺរ៉ុប៖ ខ្សែការពារក្រុមជម្រើសជាតិអុីតាលីកីឡាករ Francesco Acerbi បានលើកឡើងថា ខ្លួនចង់ជួប Cristiano Ronaldo ជាជាង Romelu Lukaku ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយដោយសារកីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើងាយស្រួលក្នុងការបិទជាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Acerbi បានលើកឡើងដូច្នេះមែនប៉ុន្តែការរំពឹងទុករបស់គេមិនអាចក្លាយជាការពិតបានឡើយបន្ទាប់ពី Lukaku បានរួមចំណែកជួយក្រុមជម្រើសជាតិបែលហ្សិក ទម្លាក់ ក្រុមជម្រើសជាតិព័រទុយហ្កាល់ ចេញពីព្រឹត្តិការណ៍ EURO កាលពីយប់មិញក្នុងលទ្ធផល ១ទល់នឹង០ ហើយ បែលហ្សិក នឹងឡើងទៅប៉ះ អុីតាលី ក្នុងវគ្គ៨ក្រុមចុងក្រោយ។

Acerbi បាននិយាយថា៖
ក្នុងតួនាទីជាខ្សែប្រយុទ្ធកណ្តាល Lukaku គឺ ពិបាកក្នុងការរារាំងគាត់ជាង Ronaldo ពីព្រោះគាត់មានកាយសម្បទាល្អ និង មានកម្លាំងខ្លាំង។ Ronaldo គឺ ជាខ្សែប្រយុទ្ធដ៏ឆ្នើម ប៉ុន្តែ គាត់ងាយស្រួលក្នុងការបិទជាង Lukaku ទេ៕

ប្រភព៖ goal