វៀតណាម៖ បុរសម្នាក់ ត្រូវបានគេដាក់រហស្សនាមឲ្យថា តាហ្សង់ (បុរសរស់នៅព្រៃភ្នំ) បន្ទាប់ពីគាត់បានរស់នៅក្នុងព្រៃអស់រយៈពេល៤១ឆ្នាំមកនេះ ហើយមិនដែលយល់ដឹងទេថា មនុស្សស្រីយ៉ាងម៉េច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងវីដេអូឯកសារមួយបានឲ្យដឹងថា បុរសរូបនេះមានឈ្មោះថា Hovan Lang បានរស់នៅក្នុងព្រៃមួយនៃខេត្ត Quang Ngai ប្រទេសវៀតណាម ជាមួយនឹងឪពុក ព្រមទាំងបងប្រុសរបស់គាត់។ កាលពីឆ្នាំ១៩៧២ ឪពុករបស់គាត់បានភៀសខ្លួនចេញពីសង្គមទំនើប នៅពេលដែលប្រពន្ធ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម។ ហើយក្រោយមក ការរស់នៅក៏ចាប់ផ្ដើមផ្លាស់ប្ដូរ ដោយរស់នៅពឹងផ្អែកលើផ្លែឈើ ទឹកឃ្មុំ កណ្ដុរ ពស់ ស្វា និងកង្កែបជាដើម។ ហើយប្រហែលជា៨ឆ្នាំមុន ទាំងបីនាក់ឪពុកកូន ត្រូវបានគេជួយសង្គ្រោះ និងនាំយកទៅកាន់ភូមិមួយដែលមានមនុស្សរស់នៅ រួមទាំងមានស្ត្រីផងដែរ។
យោងតាមលោក Alvaro Cerezo ដែលជាអ្នកតាមដានជីវិតរបស់ក្រុមគ្រួសារខាងលើ បាននិយាយរៀបរាប់ថា៖
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះ គឺថា សព្វថ្ងៃទោះបីជាមានការបែងចែករវាងបុរសនិងស្ត្រីក៏ដោយ ក៏លោក Lang មិនដឹងពីភាពខុសគ្នារវាងគ្នានឹងគ្នាដែរ។ ហើយខ្ញុំអាចបញ្ជាក់បានថា គាត់មិនដែលមានចំណង់ផ្លូវភេទទេ។
យ៉ាងណាមិញ លោក Lang ត្រូវបានគេចាត់ទុកថា ជាកូនក្មេងនៅក្នុងរាងកាយរបស់មនុស្សចាស់ ដោយសារតែគាត់មិនដឹងអ្វីល្អឬអាក្រក់ទេ ប្រសិនបើបញ្ជាឲ្យវ៉ៃនរណាម្នាក់ នោះគាត់នឹងធ្វើភ្លាមៗតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖





ប្រភព: ladbible