មិនធម្មតា! មិនមែនជាអ្នកជំនាញ តែរកឃើញសុទ្ធតែភពឧស្ម័នចំនួនពីរ

//s9.kh1.co/d0/d000f008e9fe7bc6222eb0ab8b0695691c7b9193.jpg
បច្ចេកវិទ្យា

 ២៣-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកមិនជំនាញផ្នែកវិទ្យាសាស្ត្រអាចជួយស្វែងរកភពទាំងនេះ ដោយចូលរួមនៅក្នុងកម្មវិធី Planet Hunters TESS។

បរទេស៖ ភពឧស្ម័នចំនួនពីរត្រូវបានរកឃើញ ធ្វើដំណើរតាមគន្លងផ្កាយដូចព្រះអាទិត្យ ដែលមានរយៈចម្ងាយ៣៥២ឆ្នាំពន្លឺពីផែនដី ហើយអ្នកវិទ្យាសាស្ត្រមិនទទួលបានការបណ្ដុះបណ្ដាល បានជួយស្វែងរកពួកវា ស្របពេលដែលធ្វើការជាមួយក្រុមតារាវិទូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភពក្រៅប្រព័ន្ធព្រះអាទិត្យទាំងពីរនេះត្រូវបានគេឲ្យឈ្មោះថា ភព b និងភព c។ ពួកវាវិលជុំវិញផ្កាយដែលមានឈ្មោះថា HD 152843 ដែលមានម៉ាសប្រហាក់ប្រហែលនឹងព្រះអាទិត្យរបស់យើង ប៉ុន្តែមានទំហំធំជាង១.៥ដង និងភ្លឺជាងបន្តិច។ ការរកឃើញរបស់ពួកគាត់ត្រូវបានចេញផ្សាយ កាលពីដើមខែនេះ នៅក្នុងទិនានុប្បវត្តិ Monthly Notices of the Royal Astronomical Society។

រូបតំណាង គូរដោយវិចិត្រករ
រូបតំណាង គូរដោយវិចិត្រករ

ភព b មានទំហំស្រដៀងគ្នានឹងភពណិបទូន ហើយប្រហែលធំជាងផែនដី៣.៤ដង។ វាមានគន្លងគោចរមួយជុំវិញផ្កាយរបស់វា ចំនួន១២ថ្ងៃនៅលើផែនដី។ ចំណែកភព c មានទំហំ៥.៨ដងធំជាងផែនដីរបស់យើង ហើយវាមានគន្លងគោចរមួយជុំវិញផ្កាយរបស់វា ចន្លោះពី១៩ទៅ៣៥ថ្ងៃនៃផែនដី។

អ្នកមិនជំនាញផ្នែកវិទ្យាសាស្ត្រអាចជួយស្វែងរកភពទាំងនេះ ដោយចូលរួមនៅក្នុងកម្មវិធី Planet Hunters TESS។ គម្រោងដែលឧបត្ថម្ភថវិកាដោយអង្គការណាសា នៅលើគេហទំព័រ Zooniverse រួមមានអ្នកចូលរួមច្រើនជាង២៩,០០០នាក់ នៅជុំវិញពិភពលោក។ វាអនុញ្ញាតឲ្យមនុស្សទូទៅ ជួយស្វែងរកភពក្រៅប្រព័ន្ធព្រះអាទិត្យ ដោយប្រើប្រាស់ទិន្នន័យពីផ្កាយរណប Transiting Exoplanet Survey Satellite (TESS) របស់ណាសា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T