អ៊ីតាលី៖ លោក Alessandro Nesta ដែលជាអតីតកីឡាកររបស់ AC Milan បាននិយាយថា ខ្សែប្រយុទ្ធ Lionel Messi គឺជាកីឡាករដែលលោកមិនចង់ជួបបំផុតហើយគេនេះជាអ្នកធ្វើឲ្យលោកអាម៉ាស់មុខដោយលត់លោកយ៉ាងចាស់ដៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Nesta ចាត់ទុកជាខ្សែការពារឆ្នើមមួយរូប ដែលធ្លាប់ឈ្នះពាន បាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិអ៊ីតាលីនៅឆ្នាំ២០០៦ ប៉ុន្តែយ៉ាងណាមិញលោកចងចាំមិនភ្លេចថា ក្នុងការប្រកួតក្របខណ្ឌ Champions League រដូវកាល ២០១១-២០១២ គឺ កាលណោះ AC Milan ត្រូវលេងជាមួយ Barcelona ដែលធ្វើឲ្យលោកបានជួប Messi ។

លោក Nesta បានបង្ហើបថាកាលណោះលោកព្យាយាមប៉ះទង្គិចជាមួយ Messi តែបែរជាដួលខ្លួនឯងយ៉ាងអស់សភាព។

Nesta បានថ្លែងប្រាប់ Calciatori Brutti ថា៖
កាលណោះខ្ញុំបានទាត់ Messi តែបែរជាដួលលើដីខ្លួនឯង និងមានអារម្មណ៍ថាអស់កម្លាំងរហូតខ្ញុំបែកអំពិលអំពែក។ ខ្ញុំបើកភ្នែកមកវិញឃើញថាគេបានឈោងដៃមកឲ្យខ្ញុំចាប់ទៅហើយ កន្លែងនោះហើយដែលគេបានលត់ខ្ញុំយ៉ាងចាស់ដៃ។ អ្នកយល់មែនទេ? ខ្ញុំដេកដី បន្ទាប់ពីពីរនាទី ខ្ញុំក៏បើកភ្នែក ខ្ញុំមើលពីមុខគេ បន្ទាប់មកមើលដៃដែលហុចមកឲ្យខ្ញុំ។ គេចង់ទាញខ្ញុំឲ្យក្រោកឡើងវិញ។ ពិតណាស់ គេបានបំផ្លាញខ្ញុំយ៉ាងអស់សភាពតែម្ដង។

បន្ថែមពីលើនេះដែរ លោក Alessandro Nesta ក៏បានបង្ហើបដែរថារវាង Lionel Messi និង Cristiano Ronaldo គឺលោកមិនចង់ជួបប្រកួតជាមួយ Messi ទេ។
ខ្ញុំធ្លាប់លេងទល់នឹង Messi និង Ronaldo ។ Messi ពិតជាអស្ចារ្យខ្លាំងណាស់ ខណៈ Ronaldo រកបាន៤០គ្រាប់ក្នុងមួយឆ្នាំ ដូច្នេះពួកគេសុទ្ធតែមានចំណុចខ្លាំងរៀងខ្លួនតែបើឲ្យខ្ញុំរើសគឺខ្ញុំមិនចង់ប្រកួតតទល់ជាមួយ Messi ឡើយ៕

ប្រភព៖ goal