យល់ដឹង៖ នៅលើរាងកាយ និងមុខរបស់ មនុស្សគ្រប់គ្នា សុទ្ធមានប្រជុយ។ ហើយប្រជ្រុយនីមួយៗ សុទ្ធតែមានបង្កប់អត្ថន័យ យ៉ាងជ្រាលជ្រៅដែល អ្នកនឹកស្មានមិនដល់ ដូចជាលាភសំណាង ព្រេងវាសនា ឬភាពជោគជ័យក្នុងការងារជាដើម។ ហើយក៏មានប្រជ្រុយខ្លះ បង្ហាញអ្នក ឲ្យមានការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមតាមដាន ទំនាយប្រជ្រុយខាងក្រោម៖
១. ប្រជ្រុយនៅលើទងស្លឹកត្រចៀក
ប្រសិនបើអ្នកមាន ប្រជ្រុយនៅលើទងស្លឹកត្រចៀក តំណាងថាអ្នកជា មនុស្សដែលមានប្រាជ្ញាខ្ពង់ខ្ពស់ មានភាពឆ្លាតវៃ ក្នុងការសម្រេចកិច្ចការងារផ្សេងៗ។ អនាគតរបស់អ្នកកំណត់មកថា អ្នកនឹងក្លាយជាមនុស្សដែលមានទ្រព្យស្តុកស្តម្ភ និងមានភាពល្បីល្បាយយ៉ាងខ្លាំងនៅក្នុងសង្គម។

២. ប្រជ្រុយនៅក្រោមភ្នែក
ជាមនុស្សដែលសម្បូរស្នេហ៍ មានមនុស្សតាមស្រលាញ់ច្រើន។ ប៉ុន្តែបើអ្នកមាន ស្នេហាជាមួយនរណាម្នាក់ អ្នកគប្បីកុំស្រលាញ់ងប់ងល់ ដាក់ចិត្តដាក់កាយជាមួយមនុស្សម្នាក់នោះខ្លាំងពេក ព្រោះស្នេហារបស់អ្នកអាចនាំមហន្តរាយមកដល់អ្នកបាន។ ដូច្នេះអ្នកត្រូវមានភាពឆ្លាតវៃ នៅពេលស្រលាញ់នរណាម្នាក់។ កុំឲ្យគេចាត់ទុកអ្នកគ្រាន់តែជារបស់លេងឲ្យសោះ។

៣. ប្រជ្រុយនៅចុងច្រមុះ
សម្រាប់មនុស្សដែលមានប្រជ្រុយ នៅចុងច្រមុះជា មនុស្សដែលមានភាពល្បីល្បាញ ធ្វើអ្វីៗតែងតែឆាប់ទទួលបានជោគជ័យក្នុងរយៈពេលខ្លី។ ជាពិសេសជា មនុស្សដែលមានព្រេងវាសនាល្អ តែងមានគេជួយ ជ្រោមជ្រែងរាល់កិច្ចការងារជានិច្ច។

៤. ប្រជ្រុយនៅលើបបូរមាត់
សម្រាប់មនុស្សដែល មានប្រជ្រុយនៅបបូរមាត់ ជាមនុស្សដែលមានចរិតល្អ ចេះជួយទុក្ខធុរៈអ្នកដទៃ ពេលគេកំពុងជួបទុក្ខលំបាក។ ដោយសារតែទង្វើ ល្អរប់សគេបានធ្វើឲ្យ មនុស្សជាច្រើនស្រលាញ់រាប់អានគេ។ ចំនុចសំខាន់អ្នកត្រូវចេះមើល ថែសុខភាពខ្លួនឯងឲ្យល្អ ទៅលើរបបអាហារ ដើម្បីជៀសវាងពីជម្ងឺនានា។

៥. ប្រជ្រុយនៅលើកូនដៃ
សម្រាប់មនុស្សដែលមាន ប្រជ្រុយនៅលើកូនដៃ ជាមនុស្សដែលមានភាពស្វាហាប់ រហ័សរហួនពេលធ្វើការងារអ្វីមួយ។ ជាពិសេសជាមនុស្សដែល មានទំនួតខុសត្រូវខ្ពស់ គ្រប់កិច្ចការងារទាំងអស់។ ម៉្យាងវិញទៀត មនុស្សប្រភេទនេះអាច ទទួលបានជោគជ័យយ៉ាងងាយ ក្នុងការងារ ឬការប្រកបរបបរកសុី ជាហេតុធ្វើឲ្យ គេមានទ្រព្យសម្បត្តិហូរហៀរ ក្នុងរយៈពេលខ្លី៕

ប្រភព ៖ you