អេស្ប៉ាញ៖ ព័ត៌មាននៃការចាកចេញរបស់ខ្សែការពារ Sergio Ramos ពីក្លិប Real Madrid បានផ្ទុះឡើងតាំងពីម្សិលមិញ ហើយនៅវេលាយប់ថ្ងៃទី១៧ គឺ ក្លិបបានធ្វើពិធីលាគ្នាជាលើកចុងក្រោយដោយមានវត្តមានរបស់ ប្រធានក្រុមរូបនេះរួមជាមួយក្រុមគ្រួសារនិងថ្នាក់ដឹកនាំផ្សេងទៀតដូចជាលោកប្រធាន Florentino Perez ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សRamos បានចំណាយពេល១៦ឆ្នាំនៅទឹកដី Santiago Bernabeu បន្ទាប់ពីផ្ទេរពី Sevilla កាលពីឆ្នាំ២០០៥ ហើយមូ់ហេតុនៃការចាកចេញពី Real Madrid នេះគឺ ដោយសារកុងត្រារបស់គេផុតកំណត់នៅចុងខែមិថុនានេះហើយ។
យ៉ាងណាមិញ ការចរចាកុងត្រាថ្មីរវាងភាគីទាំងពីរមិនបានជោគជ័យឡើយដោយសារ Ramos ខ្លួនឯងចង់បន្តថែម២ឆ្នាំទៀត ខណៈ Real Madrid អាចបន្តឲ្យតែ១ឆ្នាំព្រមជាមួយការកាត់ប្រាក់ឈ្នួលចំនួន១០ភាគរយ។
ប៉ុន្តែខ្សែការពារវ័យ៣៥រូបនេះបានចេញមុខបកស្រាយដោយផ្ទាល់មាត់ថាការពិតពីដំបូង រឿងវាបែបនោះមែន គឺក្លិបអាចផ្ដល់ឲ្យគេតែ១រដូវកាល ហើយគេក៏មិនទាន់បានឆ្លើយតបយល់ព្រមនឹងសំណើនោះព្រោះចង់សុំពេលគិតសិន រហូតដល់ប៉ុន្មានសប្តាហ៍មុនទើប កីឡាករសញ្ជាតិអេស្ប៉ាញ រូបនេះបានប្រាប់ទៅក្លិបថាគេយល់ព្រមបន្តកុងត្រាថ្មីថែម១ឆ្នាំទៀតប៉ុន្តែ Real Madrid បែរជាជូនដំណឹងដល់គេថា ក្លិបលែងផ្ដល់កុងត្រានោះឲ្យគេហើយ ដែលវាប្រៀបដូចជាការដាក់សំពាធឲ្យគេចាកចេញ។
Sergio Ramos បានថ្លែងថា៖
គួរបញ្ជាក់ផងដែរថា Sergio Ramos បានឈ្នះពាន La Liga ៥ដង, Champions League ៤ដង បឡុន្តែវាមើលទៅ Real Madrid នៅតែមិនផ្ដល់ការគោរពដល់បុរសដែលលះបង់យ៉ាងធំធេងដើម្បីក្លិបម្នាក់នេះឡើយ៕
ប្រភព៖ caughtoffside