អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal កំពុងសម្លឹងចង់បានអ្នកចាំទី Aaron Ramsdale នៃក្លិប Sheffield United នៅរដូវក្ដៅនេះ។
ភាគីរបស់លោកគ្រូបង្វឹក Mikel Arteta ក៏ត្រូវបានគេរាយការណ៍ថាចង់លក់អ្នកចាំទីដៃទី១ Berd Leno ផងដែរទើបកំពុងស្វែងរកមើលអ្នកចាំទីដែលមានសមត្ថភាពល្មមអាចជំនួសគេបាន។
Andre Onana ដែលជាអ្នកចាំទីរបស់ Ajax ក៏កំពុងទាក់ភ្នែក Arsenal ដែរប៉ុន្តែ Ramsdale នៅតែជាជម្រើសទី១សម្រាប់ Arsenal ដោយ Ramsdale ទើបតែត្រូវលោកគ្រូបង្វឹក Gareth Southgate កោះហៅឲ្យចូលលេងនៅក្រុមជម្រើសជាតិអង់គ្លេសជំនួស Dean Henderson ដែលរងបញ្ហារបួសត្រង់ត្រគាក។
Sheffield នាំយក Aaron Ramsdale ពីក្លិប Bournemouth មកកាន់ទឹកដី Bramall Lane ក្នុងតម្លៃ២០លានផោន(ស្មើនឹងប្រមាណ២៨.២លានដុល្លារ) ដូច្នេះក្លិបនឹងលក់កីឡាករវ័យ២៤រូបនេះលុះត្រាតែ Arsenal ឲ្យតម្លៃខ្ពស់ជាងនេះ៕
ប្រភព៖ metro