អឺរ៉ុប៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្លិប Chelsea បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund កីឡាករ Erling Haaland រួចរាល់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងរដូវកាល ២០២០-២០២១ នេះ ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរកគ្រាប់បាល់ឱ្យក្រុម Dortmund បានចំនួន ៤១ គ្រាប់ ក្រោយបង្ហាញខ្លួនសរុបបាន ៤១ ប្រកួត, ដោយសារតែទម្រង់លេងដ៏ល្អបែបនេះហើយ ទើបធ្វើឱ្យក្លិបធំៗនៅអឺរ៉ុបជាច្រើន ហាក់ចាប់អារម្មណ៍ចង់បាន Haaland ជាខ្លាំង។
ក្នុងនោះមានក្លិប Barcelona, Real Madrid, Manchester United, Manchester City និង Chelsea ជាដើម សុទ្ធតែចង់ចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស ទៅចូលរួមក្រុម។
យោងតាមការអះអាងពីអ្នកកាសែតដ៏ល្បីគឺលោក Ian McGarry បានថ្លែងប្រាប់ គេហទំព័រ The Transfer Window យ៉ាងដូច្នេះថា ក្លិប Chelsea គឺបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស រួចរាល់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមតោខៀវមិនទាន់បានទូទាត់តម្លៃផ្ទេរជាមួយភាគីក្រុម Dortmund នៅឡើយទេ, ដែលក្នុងនោះត្រូវបានគេជឿជាក់ថា តម្លៃផ្ទេរសម្រាប់ខ្សែប្រយុទ្ធរូបនេះគឺប្រមាណជា ១៧២ លានផោន ឬស្មើនឹង (២៤០ លានដុល្លាអាមេរិក)៕
ប្រភព៖ Sports Mole