សូមបង្កើនការប្រុងប្រយ័ត្ន! អ្នកជំងឺកូវីដ១៩បរទេសម្នាក់ តែងតែទៅទិញរបស់ប្រើប្រាស់ នៅផ្សារទួលទំពូងជាប្រចាំ

//s9.kh1.co/24/24e78e35a66453a59887e4297d5f91babc108480.png
សង្គម

 ១៦-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

យោងតាមសារជូនដំណឹងរបស់អនុគណកម្មាការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា អ្នកជំងឺកូវីដ១៩បរទេសម្នាក់តែងតែទៅទិញរបស់ប្រើប្រាស់នៅផ្សារទួលទំពូងជាប្រចាំ

ភ្នំពេញ: យោងតាមសារជូនដំណឹងរបស់អនុគណ:កម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងប្រិយមិត្តឲ្យបានជ្រាបថា ផ្អែកតាមចម្លើយដែលបានផ្តល់ដោយអ្នកជំងឺកូវីដ១៩ បរទេសមួយរូបបានប្រាប់ថាខ្លួនតែងតែទៅទិញរបស់របស់របរប្រើប្រាស់នៅផ្សារទួលទំពូងជាប្រចាំ មុនពេលខ្លួនបានដឹងថាខ្លួនមានផ្ទុកកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តទៅតាមវិធានការសុខាភិបាល៣កុំ និង៣ការពារ ដើម្បីចូលរួមជាផ្នែកមួយក្នុងការកាត់ផ្តាច់ខ្សែចម្លងកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

សារជូនដំណឹងរបស់អនុគណ:កម្មការស្រាវជ្រាវកូវីដ១៩
សារជូនដំណឹងរបស់អនុគណ:កម្មការស្រាវជ្រាវកូវីដ១៩
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T