ភ្នំពេញ៖ គូស្នេហ៍កម្លោះសង្ហារមាឌធំលោក យិត មាសឧស្សាហ៍ ហៅ អេដវីននិងអ្នកមេម៉ាយកូន២ អ្នកនាង សុទ្ធ បញ្ចកា ត្រូវបានគេដឹងថាទាក់ទងគ្នាដោយបើកចំហរ ព្រមទាំងបង្ហាញនូវសកម្មភាពផ្អែមល្ហែនលើបណ្ដាញសង្គម ធ្វើឲ្យហ្វេនច្រណែនគ្រប់គ្នា។ ជាពិសេស ស្ទើរតែគ្រប់ពេលទៅហើយ ដែលអ្នកទាំងពីនៅក្បែរគ្នា សាងជីវិតគូរួមគ្នាដូចទៅនឹងប្ដីប្រពន្ធគូដទៃយ៉ាងដូច្នោះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ស្នេហាធ្លាប់តែល្អូកល្អើន បាត់មុខគ្នាមួយថ្ងៃមិនបាននោះ ថ្មីៗនេះមានរឿងរ៉ាវផ្ទុះយ៉ាងខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញទំនាក់ទំនងរវាងអ្នកទាំងពីរ។ ដោយអ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះរូបមួយសន្លឹក អះអាងថាលោក អេដវីន ប្រើអំពើហឹង្សាលើនាង រហូតមានរបួសស្នាមពេញដងខ្លួនយ៉ាងដូច្នេះ។ តែរឿងប្រើអំពើហឹង្សាហើអ្នកមេម៉ាយរូបនេះ មិនបានបញ្ជាក់ពីមូលហេតុដើមទង កើតចេញជាហឹង្សានៅឡើយទេ។
ពិតណាស់ បន្ទាប់ពីបង្ហោះរូបមួយន្លឹកនេះរួច ប៉ុន្មានម៉ោងមុននេះ គូស្នេហ៍លោក អេដវីន បានទម្លាយអាថ៍កំបាំង លោកនិងតារាស្រី Rose ធ្លាប់លួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាទៀតផង។ មិនតែប៉ុណ្ណោះអ្នកនាង សុទ្ធ បញ្ចកា បានសេសេរសារបន្ថែមយ៉ាងដូច្នេះទៀត
សូមទស្សនារូបភាពខាងក្រោម៖