អឺរ៉ុប៖ សំណើ ១៥ លានរបស់ក្លឹបកាំភ្លើងធំ Arsenal សម្រាប់ខ្សែបម្រើ Sambi Lokonga របស់ Anderlecht ត្រូវបានច្រានចោល ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវបានលោក Roberto Martinez កោះហៅឱ្យចូលក្រុមជម្រើសជាតិបែលហ្ស៊ិក ហើយនៅតែស្ថិតក្នុងជម្រើស ១១ នាក់ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សLokonga ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Arsenal ប៉ុន្តែមិនទាន់មានការផ្តល់ជូនជាផ្លូវការណាមួយទេរហូតមកដល់ពេលនេះ។
អ្នកយកព័ត៌មាន HLN របស់បែលហ្ស៊ិកឈ្មោះ Kristof Terreur និង PJ Calcoen បាននិយាយថា សំណើរបស់ក្លឹប Arsenal ត្រូវបានបដិសេធ ហើយក្លិបកំពុងស្វែងរកថ្លៃឈ្នួលក្នុងរង្វង់ចំនួន ២០ លានផោន៕