អ្នកភូមិនៅអាហ្វ្រិកខាងត្បូងរាប់រយនាក់ ផ្អើលទៅជីកយកដុំត្បូងម៉្យាង ដែលគេជឿថាជាត្បូងពេជ្រ

//s9.kh1.co/12/12e87d9c59aa3afecb25cae773a172036cbb8ebc.jpg
សង្គម

 ១៥-មិថុនា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកភូមិនៅអាហ្វ្រិកខាងត្បូងរាប់រយនាក់ ផ្អើលទៅជីកយកដុំត្បូងម៉្យាង ដែលគេជឿថាជាត្បូងពេជ្រ។

អាហ្វ្រិកខាងត្បូង៖ កាលពីថ្ងៃចន្ទកន្លងទៅនេះ មនុស្សក្មេងចាស់ប្រុសស្រីជាង១,០០០នាក់ បាននាំគ្នាធ្វើដំណើរទៅកាន់ភូមិ KwaHlathi ស្ថិតក្នុងខេត្ដ KwaZulu-Natal នៃប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីទៅស្វែងរកដុំត្បូងដែលមិនទាន់ស្គាល់ម៉្យាង ដោយពួកគេជឿថាជាត្បូងពេជ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន Reuter បានឲ្យដឹងថា ប្រជាជនអាហ្វ្រិកខាងត្បូងបានធ្វើដំណើរពីគ្រប់ទិសទី ដើម្បីទៅចូលរួមជាមួយអ្នកភូមិដែលជីកបានតាំងពីថ្ងៃសៅរ៍ ពោលគឺបុរសម្នាក់ជីកបានដុំនោះមុនដំបូងគេ ដែលអ្នកខ្លះជឿថាវាជាគ្រីស្ដាល់ (quartz crystals) ។

អ្នកជីកម្នាក់ឈ្មោះ Mendo Sabelo អាយុ ២៧ឆ្នាំ បាននិយាយថា ការរកឃើញនេះគឺជាការផ្លាស់ប្តូរជីវិតរបស់គាត់។ លោកបាននិយាយដូច្នេះថា៖

នេះមានន័យថាជីវិតរបស់យើងនឹងផ្លាស់ប្ដូរ​ ព្រោះពួកយើងគ្នានរណាម្នាក់មានការងារធ្វើច្បាស់លាស់នោះទេ។ នៅពេលខ្ញុំបានត្រឡប់មកផ្ទះវិញជាមួយដុំត្បូង គ្រួសាររបស់ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់។

Mendo Sabelo

មនុស្សម្នាក់ទៀតបាននិយាយដែរថា៖

ខ្ញុំមិនដែលបានឃើញ ឬប៉ះត្បូងពេជ្រនោះទេ នៅក្នុងជីវិតរបស់ខ្ញុំ ហើយនេះជាលើកទីមួយហើយ ដែលខ្ញុំប៉ះវា។

អ្នកជីកបាន

ជុំវិញករណីនេះ នាយកដ្ឋានមីនបាននិយាយកាលពីថ្ងៃចន្ទដែរថា ខ្លួនបានបញ្ជូនក្រុមដែលមានជំនាញខាងភូគព្ភសាស្ត្រ និងរ៉ែទៅកន្លែងនោះផងដែរ ដើម្បីប្រមូលសំណាក និងធ្វើការវិភាគ។ ហើយអាជ្ញាធរខេត្ដក៏បានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ចាកចេញពីកន្លែងនោះ ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ខណៈពេលមានការបារម្ភថា ប្រជាជនដែលទៅជីកនៅទីតាំងនោះ អាចនឹងឆ្លងកូវីដ-១៩។

តែយ៉ាងណាមិញ អ្នកខ្លះក៏បានចាប់ផ្ដើមលក់ត្បូងនោះផងដែរ ដោយមានតម្លៃចាប់ ១០០ រ៉ង់ (៧.២៩ដុល្លារអាមេរិក) ទៅ ៣០០ រ៉ង់ (២១.៨២ ដុល្លារអាមេរិក)៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T