យល់ដឹង៖ ពិភពលោករបស់ស្ត្រីគឺ ពោរពេញទៅដោយ ភាពចម្រូងចម្រាស និងពិបាកយល់ជាច្រើន។ ហើយប្រធាបទនេះនឹងប្រាប់ អ្នកពីមូលហេតុ ដែលអ្នកមិនគួរ ពាក់អាវក្នុងពេលគេង។ វាពិតជា ប្រធានបទទូទៅណាស់ ក្នុងការជជែកកំសាន្ត ជាមួយមិត្តភក្តិ អំពីសុខភាព និងទម្លាប់រស់នៅប្រចាំថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ការពាក់អាវ ក្នុងពេលកំពុងគេង វាអាចផ្តល់ផលរំខានដល់អ្នកជាង ផលប្រយោជន៍។ ព្រោះវាប៉ះពាល់ដល់ ការគេងរបស់អ្នក ធ្វើឲ្យចលនាឈាមរត់មិនល្អ និងអាចមានការវិវត្តន៍ដល់ការ កើតជម្ងឺមហារីក ទៀតផង។
ដោយពឹងផ្អែក ទៅលើការស្រាវជ្រាវទាំងអស់ អ្វីដែលត្រូវយកមក ពិចារណាជាដំបូងគឺថា ស្ត្រីម្នាក់ៗមានដើមទ្រូងខុសៗគ្នា។ ដូច្នេះពួកគេមាន តម្រូវការខុសគ្នាៗ ដោយសារតែទំហំ និងកត្តាផ្សេងទៀតនៃដើមទ្រូង។ នោះហើយជាមូលហេតុដែល ការពាក់អាវទ្រនាប់ ពេលសម្រាក ប្រហែលជាល្អ សម្រាប់ក្មេងស្រីខ្លះ ចំណែកឯអ្នកផ្សេងទៀត អាចមានផលប៉ះពាល់ខ្លាំង។
មូលហេតុ ខាងក្រោមដែលអ្នក មិនគួរពាក់អាវក្នុង ពេលកំពុងគេង៖
១. ផ្តល់ភាពរំខាន
ការពាក់អាវក្នុងពេលគេង អាចនឹងដាក់សម្ពាធ លើដើមទ្រូងរបស់អ្នក អាចធ្វើឲ្យដើមទ្រូង របស់អ្នកមានស្នាម ឬក៏អាចឈឺចាប់ ផងដែរ។ វាថែមទាំងអាច ផ្តល់ការរំខាន ដល់ដំណេករបស់អ្នក ដោយការធ្វើឲ្យ អ្នកមានអារម្មណ៍មិនស្ងប់ ក្នុងការទទួលទាន ដំណេកបានគ្រប់គ្រាន់។

២. កាត់បន្ថយចលនាឈាមរត់
ការស្រាវជ្រាវ បានបង្ហាញថា ការប្រើប្រាស់អាវក្នុង សម្រាប់រយៈពេលយូរពេក បណ្តាលឱ្យរលាក និងមានឈាមរត់មិនត្រឹមត្រូវ នៅក្នុងផ្នែក ជាក់លាក់ណាមួយ នៃរាងកាយរបស់អ្នក ហើយវាអាចនាំឱ្យ មានការវិវត្តនៃដុំសាច់ និងដុំមហារីកដែលមិនមែន ជាមហារីកនៅក្នុងជាលិកា។ ស្តាប់មើលទៅ គួរអោយខ្លាចណាស់មែនទេ? ដូច្នេះ អ្នកស្រាវជ្រាវខ្លះបានបង្ហាញថា ជំងឺមហារីកសុដន់ទាក់ទងនឹង ការប្រើប្រាស់ អាវទ្រនាប់ច្រើនពេក។

៣. វាបង្កើតបញ្ហាក្នុងការបំបៅកូនដោយទឹកដោះ
នោះគឺជាចំណុចមួយ ក្នុងចំណោម ចំណុចធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងការពាក់អាវក្នុង ពេលកំពុងគេង។ ប្រសិនបើអ្នកទើបតែសម្រាលកូនហើយ ព្យាយាមបំបៅកូនតូចទឹកដោះ ប៉ុន្តែអ្នកកំពុងប្រឈម នឹងការលំបាកមួយចំនួន។ នោះអាចជាហេតុផល នៃការពាក់អាវក្នុងយូរពេក អាចបណ្តាលឱ្យមានបញ្ហា ក្នុងការផលិតទឹកដោះគោ៕

ប្រភព ៖ dazzling