មិនអាចទៅរួច! លោក Lineker ថា Mbappe មិនអាចឈានដល់កម្រិតសមត្ថភាពកីឡាករឆ្នើមរូបនេះឡើយ

//s9.kh1.co/00/00f694a238674be165aa8498887d5ba77fc02d43.jpg
កីទ្បា

 ១៥-មិថុនា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

លោក Gary Lineker ថា Kylian Mbappe មិនអាចឈានដល់ចំណុចកំពូលដូច Lionel Messi ឡើយ

បរទេស៖ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស លោក Gary Lineker ជឿជាក់ថា Kylian Mbappe អាចឈានដល់កម្រិតរបស់ Cristiano Ronaldo ប៉ុន្តែ រូបគេមិនអាចឈានដល់កម្រិតលេងរបស់ Lionel Messi បានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Gary Lineker
លោក Gary Lineker

ជាការពិតណាស់ ក្នុងនាមជាម្ចាស់ស្បែកជើងមាសនៅក្របខណ្ឌ Ligue 1 បីរដូវកាលជាប់ៗគ្នា ពេលនេះ Mbappe កំពុងតែស្ថិតនៅក្នុងការប្រកួតនៃពានរង្វាន់ EURO ដែលរូបគេត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធគ្រោះថ្នាក់ជាងគេមួយរូប។ កីឡាករសញ្ជាតិបារាំងរូបនេះតែងតែបង្ហាញនូវថ្វីជើងស៊ុតបញ្ចូលទីដ៏អស្ចារ្យ ប៉ុន្តែ លោក Lineker នៅតែគិតថា រូបគេមិនអាចឈានដល់ចំណុចរបស់ Messi បានឡើយ។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

លោក Lineker បាននិយាយថា​៖

Mbappe គឺ ជាកំពូលតារាបាល់ទាត់រួចទៅហើយដែលអាចឈានដល់ចំណុចរបស់ Ronaldo ហើយ មិនមែន Messi ឡើយព្រោះ Messi អាចធ្វើអ្វីៗដែលកីឡាករផ្សេងៗមិនអាចធ្វើបាន៕

លោក Gary Lineker
កីឡាករ Cristiano Ronaldo និង Lionel Messi
កីឡាករ Cristiano Ronaldo និង Lionel Messi

ប្រភព goal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T