អឺរ៉ុប៖ កីឡាករ គ្រូបង្វឹក និងវីរបុរសបាល់ទាត់របស់ដាណឺម៉ាក បានរិះគន់មន្រ្តីដែលបានបង្ខំពួកគេឱ្យបន្តការប្រកួត Euro ២០២០ ឡើងវិញភ្លាមៗ បន្ទាប់ពីមិត្តរួមក្រុមរបស់ពួកគេ Christian Eriksen ដួលនៅលើទីលាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សEriksen បានដួលសន្លប់បាត់ទៅហើយ ហើយត្រូវបានសង្គ្រោះមកវិញដោយ CPR នៅចុងតង់ទីមួយនៃការប្រកួតរបស់ដាណឺម៉ាកទល់នឹងហ្វាំងឡង់កាលពីថ្ងៃសៅរ៍ ។ ការដួលរបស់គាត់បានធ្វើឱ្យកីឡាករដទៃទៀតស្រក់ទឹកភ្នែក ។ បន្ទាប់ពី Eriksen ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដែលក្រោយមកស្ថានភាពរបស់គាត់បានប្រសើរឡើង ដភ្លាមៗនោះសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបបានប្រកាសថា ការប្រកួតនឹងចាប់ផ្តើមឡើងវិញនៅម៉ោង ៨ៈ ៣០ នាទី។
ខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាក កីឡាករ Martin Braithwaite បានថ្លែងកាលពីថ្ងៃចន្ទថា យើងមានជម្រើសពីរ ។ គ្មានជម្រើសណាល្អទេ ។ យើងជ្រើសយកជម្រើសដែលគ្រាន់បើជាង ។ មានកីឡាករជាច្រើនដែលមិនអាចលេងការប្រកួតបានទេ ។ ពួកគេកំពុងមានបញ្ហាស្មារតី ៕