បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុមជម្រើសជាតិអាហ្សង់ទីនបានរកគ្រាប់បាល់ដំបូងកាលពីថ្ងៃចន្ទពេលប្រកួតជាមួយក្រុមឈីលី ក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ Copa América ឆ្នាំ ២០២១ ជាមួយនឹងគ្រាប់បាល់ហ្វ្រីឃីកដ៏អស្ចារ្យ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សMessi វ័យ ៣៣ ឆ្នាំបានប្រើជើងឆ្វេងរបស់គាត់ទាត់បាល់កោងចូលសំណាញ់ទីយ៉ាងល្អឥតខ្ចោះ ដោយអ្នកចាំទី Claudio Bravo បានត្រឹមដេកលើដី បន្ទាប់ពីមិនអាចរារាំងគ្រាប់បាល់នេះបាន ។
បាល់ហ្រ្វីឃីកកើតឡើងនៅនាទីទី ៣៣ និងជាការទាត់បាល់ពិន័យ Free-kick លើកទី ៥៧ ក្នុងអាជីពរបស់ Messi ដែលបានវ៉ាដាច់កីឡាករព័រទុយហ្កាល់ Cristiano Ronaldo ដែលមាន ៥៦ ដង៕