សំណាងម្ល៉េះ! ស្ដ្រីម្នាក់ជាប់ឈ្មោះជាអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៣លាន ទទួលបានប្រាក់ឧបត្ថម្ភរហូតដល់...

//s9.kh1.co/1d/1dacf045b53ddec90f3b12f20fe7fabc1ec177f2.jpg
សង្គម

 ១៥-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ស្ដ្រីម្នាក់ជាប់ឈ្មោះជាអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៣លាន ទទួលបានប្រាក់រង្វាន់យ៉ាងច្រើន។

ភ្នំពេញ៖ យោងតាមប្រសាសន៍របស់ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនបានជាង ៣លាននាក់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ក៏បានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី ៣លាន ដោយបានទៅលើស្ដ្រីមេម៉ាយម្នាក់ឈ្មោះ ស៊ុ សំអឿន អាយុ ៤៨ឆ្នាំ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្ដកណ្ដាល។  ដូច្នេះ គាត់ក៏នឹងទទួលបានប្រាក់ជំនួយឧបត្ថម្ភដូចអ្នកចាក់វ៉ាក់សាំងទី ១លាន និងទី ២លានដែរ ពោលនឹងទទួលបាននូវទឹកប្រាក់ចំនួន ១០លានរៀល ដែលលោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃនេះ។  

សម្ដេចបានបញ្ជាក់ដែរថា យើងសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន ៣០ភាគរយនៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ ១០លាននាក់ដែលត្រូវចាក់៕

អ្នកចាក់វ៉ាក់សាំងទី ៣លាន
អ្នកចាក់វ៉ាក់សាំងទី ៣លាន

ប្រភព៖ BAYON Radio

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T