ហេតុផល ធំៗ៤យ៉ាង ដែលបណ្តាលឱ្យ អ្នកតែងតែ គេងភ្ញាក់​នៅ ពាក់​កណ្តាលយប់

//s9.kh1.co/15/15b3247bbdc209927bf0cad8344c02aade61ddf1.jpg
នារី

 ១៤-មិថុនា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ធ្លាប់ឆ្ងល់ដែរឬទេ? ថាហេតុអ្វីបានជាខ្លួនអ្នក តែងតែគេងភ្ញាក់ នៅពាក់កណ្តាលយប់? ហេតុផលទាំងនេះ វានឹងប្រាប់អ្នក ពីំការគេងភ្ញាក់កណ្តាលយប់របស់អ្នក ដើម្បីឱ្យអ្នករកដំណោះស្រាយ អំពីបញ្ហានេះ។

យល់ដឹង៖ មនុស្សជាច្រើន តែងតែធ្លាប់ជួបប្រទះ នូវការគេងភ្ញាក់កណ្តាលយប់ ប៉ុន្តែមានមនុស្សមិនច្រើននោះទេ ដែលពួកគេ ព្យាយាមស្វែងរកមូលហេតុ នៃការគេងភ្ញាក់កណ្តាលយប់នេះ ម្យ៉ាងវិញ ការគេងភ្ញាក់កណ្តាលយប់បែបនេះ វាក៏មិនមែនជារឿងដែលល្អ ចំពោះរាងកាយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះអ្នកដែល ធ្លាប់គេងភ្ញាក់កណ្តាលយប់ តើអ្នកមានធ្លាប់ ដែលឆ្ងល់ដែរ ឬអត់? ថាហេតុអ្វី ដែលបានជាបណ្តាលឱ្យ អ្នកគេងភ្ញាក់ កណ្តាលយប់បែបនេះ? ហេតុផលខាងក្រោមនេះ អាចប្រាប់អ្នកបាន ពីមូលហេតុ ដែលអាចបណ្តាលឱ្យអ្នក តែងតែជួបប្រទះនូវការគេងភ្ញាក់ កណ្តាលយប់បែបនេះ។

ហេតុផល៤យ៉ាង ដែលអាចបណ្តាលឱ្យ អ្នកតែងតែគេងភ្ញាក់​ នៅកណ្តាលយប់៖

១. ការកើតស្ត្រស

រូបតំណាង
រូបតំណាង

ជាការពិតណាស់ ស្រ្តេសគឺជាហេតុផលមួយ ក្នុងចំណោម ហេតុផលផ្សេងទៀត ដែលបណ្តាលឱ្យ គេងភ្ញាក់កណ្តាលយប់ ដោយសារតែអ្នកមានការគិត និងព្រួយបារម្ភច្រើន នោះហើយដែល វាបណ្តាលឱ្យអ្នកកើតស្ត្រេស ហើយវាក៏ធ្វើឱ្យរាងកាយ មានអារម្មណ៍ថាអស់កម្លាំង ដោយមិនដឹងខ្លួន ក្រៅពីភាពតានតឹន វាក៏រួមបញ្ចូលទាំងអារម្មណ៍ថប់បារម្ភ ផងដែរ។ ហេតុនេះហើយ អ្នកគួរតែកាត់បន្ថយការគិត និងការព្រួយបារម្ភច្រើន ដែលនាំឱ្យ អ្នកមានសម្ពាធផ្លូវចិត្ត រហូតបណ្តាលឱ្យអ្នក គេងភ្ញាក់កណ្តាលយប់។

២. ការមានជំងឺ

រូបតំណាង
រូបតំណាង

ការគេងភ្ញាក់កណ្តាលយប់របស់អ្នក អាចមកពីការរំខាន នៃជំងឺផ្សេងៗដែលអ្នកមាន ដូចជាការឈឺក្រពះ ក្អក ឬមានបញ្ហាជំងឺផ្សេងៗ ដែលរោគសញ្ញាទាំងនោះ វាពិតជារំខានដល់ដំណេក របស់អ្នកខ្លាំងណាស់ ដែលធ្វើឱ្យអ្នក តែងតែគេងភ្ញាក់កណ្តាលយប់។ ដូច្នេះហើយ ដំណោះស្រាយដែលល្អបំផុត គឺអ្នកត្រូវតែទៅពិគ្រោះ ជាមួយគ្រូពេទ្យជំនាញ និងឆាប់ទទួលយកការព្យាបាល នោះរាងកាយរបស់អ្នក នឹងមិនអាចរំខាន ដល់ដំណេករបស់អ្នក បានទៀតនោះទេ។

៣. បរិស្ថានដែលអ្នកគេង

រូបតំណាង
រូបតំណាង

អ្នកសាកក្រឡេកមើល ជុំវិញកន្លែងស្នាក់នៅរបស់អ្នក ឬផ្ទះដែលអ្នករស់នៅ ថាតើកន្លែងស្នាក់នៅរបស់អ្នក មាននៅជិតមានហាងស្រា ឬជាទីប្រជុំជនដែរឬអត់? ព្រោះប្រសិនបើ កន្លែងស្នាក់នៅរបស់អ្នក នៅជិតទីតាំងទាំងនេះ ហើយ គឺវាពិតជាមាន សភាពអ៊ូអរខ្លាំងណាស់ រួមទាំងមានពន្លឺភ្លឺខ្លាំង ដែលអាចជះចូល ក្នុងបន្ទប់គេងរបស់អ្នក ដែលស្ថានភាពបរិស្ថានទាំងនេះហើយ អាចជាហេតុផលមួយ ដែលធ្វើឱ្យអ្នក មិនអាចគេងលក់ស្រួល និងតែងតែភ្ញាក់កណ្តាលយប់។

៤. ការទទួលទាន​

រូបតំណាង
រូបតំណាង

វាអាចនឹង ពិបាកក្នុងការជឿបន្តិច សម្រាប់អ្នកដែល ចូលចិត្តញុំាអាហារ នៅពេលយប់ ថាការញុំាអាហារ​ វាក៏ជាហេតុផលមួយ ដែលអាចបណ្តាលឱ្យ អ្នកគេងភ្ញាក់កណ្តាលយប់ដែរ។ ព្រោះនៅពេលដែលអ្នកញុំា អាហារមុនចូលគេង វានឹងធ្វើឱ្យ ការរំលាយអាហាររបស់អ្នក​ មានដំណើរការមិនល្អ ដែលជាហេតុធ្វើឱ្យអ្នក គេងលក់មិន ស្កប់ស្កល់ និងតែងតែភ្ញាក់កណ្តាលយប់ ជាងនេះទៅទៀត វាពិតជាគ្រោះថ្នាក់ ដល់សុខភាពខ្លាំងណាស់ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន ក្នុងការទទួលទានអាហារ មុនពេលចូលដំណេក៕

ប្រភព sanook

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T