រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយសះស្បើយពីកូវីដ១៩ បានប្រហែលប៉ុន្មានខែសោះ ពេលនេះ គ្រួសារតារាចម្រៀង សួស វីហ្សា បានវិលត្រលប់មករកទ្រនំសុភមង្គល ប្រពន្ធ កូនស្រី និងប្តី រស់នៅជួបជុំគ្នា យ៉ាងមានក្តីសុខ ក្រោម ការជួយព្យបាលនិង យកចិត្តទុកដាក់ជាខ្លាំងពី សំណាក់គ្រូពេទ្យជួរមុខ និងការផ្តល់ភាពកក់ក្តៅដល់ រូបខ្លួន ពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី ផងនោះ ស្រាប់តែពេលនេះ មុខផ្ទះ បិទផ្ទាំងអក្សរនេះ តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីជា ការដឹងគុណចំពោះ ការព្យបាលភរិយា និងប្រជាពលរដ្ឋខ្មែរដែលបាន ឆ្លងជំងឺកូវីដ១៩ យ៉ាងដិតដល់នោះ ថមមី សម្រេចបិទ ផ្ទាំងអក្សរ "អរគុណសន្តិភាព" នៅចំពីមុខផ្ទះរបស់ខ្លួន តែម្តង។
គួរបញ្ជាក់ផងដែរថា គ្រាន់តែឃើញបែបនេះភ្លាម អ្នកគាំទ្រ ពិតជាផ្ទុះការកោតសរសើរ ពីគ្រួសាររបស់ តារាចម្រៀងស្រីរូបនេះខ្លាំងណាស់ ដែលបានធ្វើរឿង ដ៏គម្រូមួយនេះ ឲ្យសង្គមបានឃើញ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖