អឺរ៉ុប៖ តារាឆ្នើមក្រុមជម្រើសជាតិបារាំង កីឡាករ Kylian Mbappe បានលើកឡើងថា ក្រុមជម្រើសជាតិអង់គ្លេស និង Chelsea មានកីឡាករដ៏អស្ចារ្យនៅក្នុងដៃហើយ ពោលជា Mason Mount។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Mount គឺ ជាកីឡាករយុវជនថ្នាលដែលបណ្តុះបណ្តាលដោយ Chelsea តាំងពីក្មេង និង បានចាប់ផ្តើមវិវត្តន៍ខ្លួនគួរឲ្យចាប់អារម្មណ៍នៅក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ ហើយ ភាពជោគជ័យដែលគេបានធ្វើក្នុងរយៈពេលដ៏ខ្លីនេះ គឺ ការជួយក្រុមឲ្យឈ្នះពានរង្វាន់ Champions League ជាលើកទីពីរក្នុងប្រវត្តិសាស្រ្តក្លិបនាពេលថ្មីៗកន្លងទៅ។

Mbappe បាននិយាយថា៖
Mount គឺ ជាកីឡាករដែលខ្ញុំចង់អានអំពីគាត់បំផុតនៅក្នុងទស្សនាវដ្តី។ គាត់ គឺ ជាកីឡាករដ៏អស្ចារ្យដែលពួកយើងមិនសូវបានដឹងពីប្រវត្តិរបស់គាត់៕

ប្រភព៖ metro