អង់គ្លេស៖ លោកគ្រូបង្វឹក Jose Mourinho បាននិយាយលេងសើចថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ស្រឡាញ់ចូលចិត្ត Karim Benzema កាលគេលេងនៅ Real Madrid ដោយសារតែ Benzema ជាមនុស្សចិត្តទូលាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតីតគ្រូបង្វឹក Real Madrid រូបនេះបានរំលឹកអតីតកាលដែលលោកគ្រូធ្លាប់ដឹកនាំក្លិបម្ចាស់ពាន ១៣សម័យកាលនេះកំលុងឆ្នាំ២០១០ ដល់ ២០១៣ និងធ្លាប់រួមការងារជាមួយ ខ្សែប្រយុទ្ធ Cristiano Ronaldo និង Karim Benzema។

Benzema ផ្ទេរមក Real Madrid កាលពីឆ្នាំ២០០៩ ខណៈ Ronaldo ផ្ទេរពី Manchester United មកទឹកដី Santiago Bernabeu នៅឆ្នាំនេះដូចគ្នា ហើយ Benzema តែងតែត្រូវគេមើលរំលងរហូតដល់ឆ្នាំ២០១៨ ដែល Ronaldo ចាកចេញទើបកីឡាករសញ្ជាតិបារាំងរូបនេះក្លាយជាតារាឆ្នើមដ៏លេចធ្លោប្រចាំក្រុម។

Mourinho បានបង្ហើបថា Benzema មានចរិតមិនចេះកំណាញ់និងចិត្តទូលាយណាស់ និងបានជួយជ្រោមជ្រែង Ronaldo ឲ្យស៊ុតបញ្ចូលទីជារឿយៗជាជាងស្រវាស៊ុតតែម្នាក់ឯង។
លោកគ្រូបង្វឹកសញ្ជាតិព័រទុយកាល់រូបនេះបានថ្លែងថា៖
ការកោតសរសើរដ៏ល្អបំផុតសម្រាប់ Karim Benzema គឺ Cristiano Ronaldo ចូលចិត្តគេខ្លាំងណាស់កាលនៅ Real Madrid ។ ហេតុផលដែល Cristiano ស្រឡាញ់ខ្សែប្រយុទ្ធដូចគ្នាគឺមានន័យថា Benzema មានន័យណាស់ចំពោះ Cristiano គឺ Benzema បានជួយគ្រប់ខ្សែប្រយុទ្ធដែលលេងជាមួយគេ។ Karim ប្រហែលជាកីឡាករពាក់អាវ៩តែម្នាក់គត់ដែលមិនកំណាញ់ ចក្ខុវិស័យរបស់គេពិតជាអស្ចារ្យណាស់ គេចូលចិត្តលេងបាល់ដោយមានសេរីភាព ហើយខ្ញុំអាចយកគេមកប្រៀបប្រដូចនឹង Harry Kane បាន៕

ប្រភព៖ dailymail