Michael Owen លើកឈ្មោះ Foden មកនិយាយ មុនព្រឹត្តការណ៍ Euro ចាប់ផ្ដើម

//s9.kh1.co/82/8299590a6690ffacad544b903e589e207c7ce809.jpg
កីទ្បា

 ១០-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Michael Owen លើកឈ្មោះ Foden មកនិយាយមុនព្រឹត្តការណ៍ Euro ចាប់ផ្ដើម

បរទេស៖ ខណៈពេលដែលការប្រកួតពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបកាន់តែខិតជិតមកដល់ អតីតកីឡាកររបស់ហង្សក្រហម Liverpool និងវីរបុរសរបស់ក្រុមជម្រើសជាតិអង់គ្លេស លោក Michel Owen បានចេញមុខមកនិយាយអំពីការយល់ឃើញរបស់លោកចំពោះព្រឹត្តការណ៍ Euro នៅឆ្នាំនេះ។ ក្នុងនោះដែរ លោកបានលើកឈ្មោះកីឡាករ Phil Foden របស់ Manchester City មកនិយាយ ដែលលោកគិតថាគេនឹងបង្កព្យុះភ្លៀងនៅក្នុងពានរង្វាន់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Phil Foden
កីឡាករ Phil Foden
លោក Michel Owen
លោក Michel Owen

លោកបាននិយាយថា Foden ជាកីឡាករដ៏ពិសេសមួយរូប ព្រោះទម្រង់លេងរបស់គេពិតជាខុសប្លែកពីកីឡាករដទែ ។ លោកក៏បានបន្តដែរថា រូបគេជាកីឡាករដែលមានល្បឿនលឿនមួយរូប ហើយការបញ្ជប់ទីរបស់រូបគេក៏ល្អផងដែរ។

កីឡាករ Phil Foden
កីឡាករ Phil Foden

លើសពីនេះទៅទៀតលោកក៏បន្ថែមដែរថា Foden ជាកីឡាករដ៏ល្អមួយរូបទោះបីជាគេនៅក្មេងក្តី ហើយលោកជឿជាក់ថា គេនឹងក្លាយជាកីឡាករដ៏ល្អមួយរូប៕

កីឡាករ Phil Foden
កីឡាករ Phil Foden
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T