គន្លឹះសំខាន់ៗ ​រក្សា​សម្ពាធឈាម​ឲ្យ​នៅ​កម្រិត​ល្អចំពោះសុខភាព!

//s9.kh1.co/2e/2e3cd9657b0018e3d17e23f511938cd3ea9e86a6.jpg
យល់ដឹង

 ១០-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នៅ​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ កម្លាំង​ដែល​ឈាម​បុក​នឹង​ជញ្ជាំង​សរសៃ​ឈាម​អាក់ទែ​ក៏​ខ្លាំង​ដូច​គ្នា​។ បើ​បញ្ហា​នេះ​មិន​មាន​ការ​ព្យា​​បាល​បាន​ត្រឹម​ត្រូវ

បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែល​មិន​ទទួល​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​ ក៏​បង្ក​ឲ្យ​មាន​បញ្ហា​ខ្សោយ​គំហើញ និង​ការ​ចងចាំ ខ្សោយ​លិង្គ ទឹក​ក្នុងស្រោម​សួត ​ឈឺ​ទ្រូង និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​មួយ​ចំនួន​ទៀត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាង​ក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ជួយ​ឲ្យ​យើង​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប​ក្នុង​កម្រិត​សុខភាព​ល្អ​៖

១. របប​អាហារ​

សម្រាប់​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ គួរ​មាន​រប​ប​អាហារ​ដែល​សម្បូរ​ដោយ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ សាច់​មាន់​មិន​ជាប់​ស្បែក និង​សាច់​គ្មាន​ខ្លាញ់។ ដូច​គ្នា​ដែរ អ្នក​មាន​បញ្ហា​​នេះ​ត្រូវ​កម្រិត​ការ​ញ៉ាំ​អាហារ​ប្រៃ អាហារ​មាន​ខ្លាញ់​ឆ្អែត និង​ខ្លាញ់​ចម្រាញ់ និង​អាហារ​ ឬ​ភេសជ្ជៈ​មាន​បន្ថែម​ជាតិ​ស្ករ ដូច​ជា​ភេសជ្ជៈ​កំប៉ុង ជា​ដើម​។​ ជា​ការ​ណែ​នាំ មនុស្ស​យើង​មាន​សុខភាព​ធម្មតា​គួរ​ញ៉ាំ​អំបិល​ត្រឹម​២៣០០​ក្រាម​ក្នុង​មួយ​ថ្ងៃ និង​១៥០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ចំពោះ​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

២. ហាត់​ប្រាណ​ជា​ប្រចាំ​

បើ​សិន​ជា​យើង​មាន​ជំងឺ​បេះដូង ឬ​បញ្ហា​សុខភាព​ផ្សេងទៀត​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ​ក្នុង​ទម្រង់​ណា​មួយ​។ បើ​យើង​មិន​ធ្លាប់​ហាត់​ប្រាណ​ពី​មុន​មក​ទេ យើង​ត្រូវ​ចាប់​ផ្ដើម​ហាត់​ប្រាណ​យឺត​ៗ​កុំ​បង្ខំ និង​ចាប់​ផ្ដើម​ហាត់​បន្តិចម្ដងៗ​។

នៅ​ពេល​យើង​ស៊ាំ យើង​អាច​ហាត់​ប្រាណ តាម​ប្រភេទ​ដែល​យើង​ចង់ ដូច​ជា​រត់ ជិះកង់ ឬ​ដើរ ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង​ធ្វើ​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍​។

៣. តាម​ដាន​ទម្ងន់​ខ្លួន​

បើ​យើង​ជា​មនុស្ស​លើស​ទម្ងន់ ការ​ស្រក​គីឡូ​តិច​តួច ប្រហែល​ជា​៥​ភាគ​រយ​នៃ​ទម្ងន់​ខ្លួន​​ក៏​មាន​ប្រយោជន៍​ដល់​​សម្ពាធ​ឈាម​ដែរ​។

៤.​គ្រប់​គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ​

ស្ត្រេស​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង ដូច​នេះ​យើង​គួរ​គ្រប់​គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ​។​ លំហាត់​ប្រាណ និង​ការ​គេង​បាន​គ្រប់​គ្រាន់​អាច​ជួយ​កាត់​បន្ថយ​ភាព​តា​តឹង​ក្នុង​ចិត្ត​បាន​។ មួយ​វិញ​ទៀត​យើង​ក៏​អាច​រក​ពេល​សម្រាក​នៅ​កន្លែង​ស្ងាត់​ឲ្យ​បាន​១៥​នាទី​ក្នុង​មួយ​ថ្ងៃ ក៏​អាច​ជួយ​បាន​ដែរ​។ បើ​សិន​ជា​យើង​មាន​បញ្ហា​ពិបាក​ចិត្ត គួរ​តែ​ស្វែង​រក​ជំនួយ​ពី​មិត្តភ័ក្តិ និង​គ្រួសារ ដើម្បី​ជួយ​ដោះ​ស្រាយ​។​​

៥.​ឈប់​ជក់​បារី​

បើ​សិន​ជា​យើង​ជា​អ្នក​ជក់​បារី ត្រូវ​ឈប់​ជក់​បារី​។ បើ​សិន​ជា​យើង​មិន​មែន​ជា​អ្នក​ជក់បារី ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សេង​បារី តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ថា​ផ្សែង​បារី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​បេះដូង​។​

៦. ញ៉ាំ​ថាំ​តាម​វេជ្ជបញ្ជា

បើ​យើង​មាន​បញ្ហា​លើស​សម្ពាធ​ឈាម និង​គ្រូពេទ្យ​បាន​ចេញ​ថ្នាំ​ឲ្យ​ប្រើ​ប្រាស់ យើង​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា​ជា​ដាច់​ខាត​​។​

៧. កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​

សម្រាប់​មនុស្ស​ស្រី​យើង​មិន​គួរ​ផឹក​ស្រា​បៀរ​លើស​ពី​មួយ​ប៉ុង​ក្នុង​មួយ​ថ្ងៃ​ ហើយ​មនុស្ស​ប្រុស​មិន​គួរ​លើស​ពី​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​។ ​យ៉ាងណា បើ​យើង​មាន​បញ្ហា​លើស​សម្ពាធ​ឈាម គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​កម្រិត​គ្រឿង​ស្រវឹង​ដែល​យើង​អាច​ញ៉ាំ​បាន​។

នៅ​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ កម្លាំង​ដែល​ឈាម​បុក​នឹង​ជញ្ជាំង​សរសៃ​ឈាម​អាក់ទែ​ក៏​ខ្លាំង​ដូច​គ្នា​។ បើ​បញ្ហា​នេះ​មិន​មាន​ការ​ព្យា​​បាល​បាន​ត្រឹម​ត្រូវ សម្ពាធ​ឈាម​ខ្ពស់​នឹង​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម​អាក់ទែ បេះដូង ​តម្រង​នោម និង​សរីរាង្គ​ផ្សេងៗ​ទៀត​។ ការណ៍​នេះ នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ខ្សោយ​តម្រង​នោម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T