ពូល F ដែលជាពូលមរណ:មានក្រុមចំនួន៤ធំៗដូចជា France , Portugal , Germany , និង Hungry ហើយកាន់តែពិសេសជាងនេះទៅទៀតគឺ ក្រុមខ្លាំងចំនួន៣ ស្ថិតក្នុងពូលតែមួយហើយមានតែ ២ក្រុមប៉ុណ្ណោះ ដែលអាចឡើងទៅកាន់វគ្គបន្តបាន ដូច្នេះក្នុងចំណោម France Portugal Germany មានមួយក្រុមត្រូវធ្លាក់ក្នុងវគ្គជម្រុះក្នុងពូលនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុននឹងកម្មវិធីប្រកួតចាប់ផ្ដើម សូមស្វែងយល់អំពីគ្រូបង្វឹក កីឡាករឆ្នើម ក៏ដូចជាកីឡាករដែលមានវ័យក្មេងជាងរបស់ក្រុមនីមួយៗក្នុងពូល F នេះដូចតទៅ៖
- ក្រុមបាល់ទាត់ជម្រើសជាតិ France មានគ្រូបង្វឹកលោក Dirier Deschamps, កីឡាករឆ្នើមគឺកីឡាករ N'Golo Kante , កីឡាករដែលមានវ័យក្មេងជាងគេគឺខ្សែការពារ Kylian Mbappe វ័យ២២ឆ្នាំ។
- ក្រុមបាល់ទាត់ជម្រើសជាតិ Germany មានគ្រូបង្វឹកលោក Joachim Low, កីឡាករឆ្នើមគឺកីឡាករ Manuel Neuer , កីឡាករដែលមានវ័យក្មេងជាងគេគឺខ្សែការពារ Jamal Musiala វ័យ១៨ឆ្នាំ។
- ក្រុមបាល់ទាត់ជម្រើសជាតិ Hungary មានគ្រូបង្វឹកលោក Marco Rossi, កីឡាករឆ្នើមគឺកីឡាករ Peter Gulacsi , កីឡាករដែលមានវ័យក្មេងជាងគេគឺខ្សែការពារ Attila Szalai វ័យ២៣ឆ្នាំ។
- ក្រុមបាល់ទាត់ជម្រើសជាតិ Portugal មានគ្រូបង្វឹកលោក Fernando Sentos, កីឡាករឆ្នើមគឺកីឡាករ Cristiano Ronaldo , កីឡាករដែលមានវ័យក្មេងជាងគេគឺខ្សែការពារ Nuno Mendes វ័យ១៩ឆ្នាំ៕
ប្រភព៖ Goal