គ្មានអ្នកជំនួសបាន! លោក Mourinho ថា កីឡាករ Man UTD រូបនេះអនាគតដឹងតែល្អដាច់គេហើយ

//s9.kh1.co/c0/c024926ebc590b4059758ae2faca94ff7d41fc5c.jpg
កីទ្បា

 ០៨-មិថុនា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

លោក Jose Mourinho សរសើរពីការលេងរបស់ Dean Henderson

អង់គ្លេស៖ អតីតអ្នកចាត់ការទូទៅក្លិប Manchester United លោក Jose Mourinho ជឿជាក់ថា កីឡាករ Dean Henderson នឹងក្លាយទៅជាអ្នកចាំទីដ៏អស្ចារ្យនាពេលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho និង Dean Henderson
លោក Jose Mourinho និង Dean Henderson

ជាការពិតណាស់ នៅពាក់កណ្តាលរដូវកាលកន្លងទៅនេះ អ្នកចាំទីសញ្ជាតិអង់គ្លេសខាងលើទទួលបានការទុកចិត្តពីសំណាក់លោក Ole Gunnar Solskjaer ឲ្យលេងជាជម្រើសដំបូងជំនួស David de Gea ដែលបង្ហាញទម្រង់លេងពុំសូវបានល្អ។ វត្តមានរបស់ Henderson បានរួមចំណែក Man Utd បានច្រើនជាពិសេសរូបគេក៏ទទួលបានការកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ EURO ខាងមុខនេះផងដែរ។

  កីឡាករ Dean Henderson
  កីឡាករ Dean Henderson

លោក Mourinho បាននិយាយថា៖

ខ្ញុំធ្លាប់បានជួបជាមួយ Henderson គ្រាដឹកនាំនៅ Man Utd ហើយ គាត់តែងតែសុំខ្ញុំឲ្យខ្ចីជើងគាត់ទៅកាន់ក្លិបផ្សេង។ គាត់បានប្រាប់ខ្ញុំ ថា ពេលគាត់ត្រឡប់មកវិញ គាត់នឹងក្លាយជាកីឡាករជម្រើសដំបូង។ គាត់ជាក្មេងប្រុសម្នាក់ដែលតែងតែជឿជាក់លើខ្លួនឯង ហើយ ខ្ញុំគិតថាគាត់បានត្រៀមខ្លួនរួចហើយ។ Henderson នឹងក្លាយជាអ្នកចាំទីដ៏អស្ចារ្យនាពេលអនាគត៕

លោក Jose Mourinho
  កីឡាករ Dean Henderson
  កីឡាករ Dean Henderson

ប្រភព metro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T