ហុងកុង៖ រឿងរ៉ាវចម្រូងចម្រាស់រវាងតារាស្រីវ័យក្មេង Zheng Shuang ក្រោយចែកផ្លូវជាមួយអតីតសង្សារ នាង ត្រូវបាក់មុខងើបលែងរួចក្រោយអតីតសង្សាររបស់ខ្លួន ទម្លាយរឿងអាម៉ាស់ជាច្រើនទៅឲ្យមហាជនស្ទើរទូទាំងហុងកុងបានដឹងអំពីគំនិតអាត្មានិយមរបស់នាងទៅលើប្រាក់ចំណូលដែលនាងទទួលបានពីការថតផ្សេងៗ។ ជាក់ស្ដែងកាលពីថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២១ ថ្មីៗនេះអតីតមិត្តប្រុសរបស់តារាស្រីល្បីឈ្មោះចិន Zheng Shuang បានផុសនៅលើបណ្ដាញសង្គមរបស់ខ្លួនថានាង Zheng Shuang គេចពន្ធលើប្រាក់ចំណូលដែលបានរកបានពីការថតកុន និងការសម្ដែងផ្សេងៗទៀត។
យ៉ាងណាមិញ មូលហេតុចម្បងដែលបណ្ដាលឲ្យនាងធ្វើបែបនេះ នោះក៏ព្រោះតែចំណូលដែលនាងអាចរកបាន ពីការសម្ដែងកុនមួយរឿងៗមិនក្រោមពី ២៤លានដុល្លារនោះឡើយ នេះជាចំណូលដ៏ច្រើនដែលត្រូវបង់ពន្ធទៅរដ្ឋទៅតាមប្រាក់ចំណូលដែលរកបានជាក់ស្ដែង ហើយដើម្បីចំណេញបន្ថែមពីការបង់ពន្ធទៅរដ្ឋ ស្រីស្អាតរូបនេះបានចុះនៅ លើ កុងត្រាគោលរបស់នាង គឺតម្លៃខ្លួនត្រឹមតែ ៣លានដុល្លារប៉ុណ្ណោះ ហើយនៅសល់ប៉ុន្មាន គឺវេរចូលកុងក្រុមហ៊ុនរបស់ឪពុកម្ដាយនាង ធ្វើដូចជាតម្លើងទុនក្រុមហ៊ុន ហើយរឿងនេះមិនមែនជារឿងថ្មីនោះទេ។ តែគួរឲ្យសោកស្ដាយក្រោយលេចធ្លាយដំណឹងនេះផលិតករមួយចំនួនហាក់ប្រលែងដៃ មិនសូវមានការងារឲ្យនាងធ្វើ ក្នុងវិស័យជាតារាសម្ដែងទៀតនោះឡើយ ហើយវិស័យថតកុនសម្រាប់នាងក៏ហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ដែរ៕
ប្រភព៖ Thanhnien