រាជធានីភ្នំពេញ ៖ ដូចធ្លាប់ស្គាល់ហើយ កញ្ញា ប៊ី សុធារី បវរកញ្ញាតំណាងកម្ពុជាដំបូង ដែលបានចូលរួមក្នុង ការប្រកួតសម្រស់លំដាប់ពិភពលោក Miss Universe Cambodia បើទោះបី មិនបានទទួលជ័យលាភីយ៉ាងណាក្តី តែនេះ ពិតជាមោទនភាពខ្លាំងបំផុត ព្រោះយ៉ាងហោចណាស់ ក៏ឈ្មោះកម្ពុជា អាចលេចលើឆាកអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត មិនយូរទេ កញ្ញា នឹងតំណាងឲ្យកម្ពុជា លើឆាកប្រកួត Miss Charm បន្ទាប់ពី បានបញ្ចប់កុងត្រា ជាមួយនឹងក្រុមហ៊ុនចាស់ ជាមួយគ្នានេះ សម្រាប់ការប្រកួតនេះ កញ្ញា ត្រូវរ៉ាប់រងការងារទាំងអស់ដោយខ្លួនឯង សូម្បីតែឈុតសម្រាប់ការប្រកួត និងការស្វែងរកអ្នកគាំទ្រឧបត្ថម្ភ។
ជាមួយគ្នានេះ កញ្ញាត្រូវបានអ្នកគាំទ្រ កត់សម្គាល់ និយាយរៀបរាប់ដោយអួលដើមក ដោយសារតែ បានជួបផលវិបាកជាច្រើន លើផ្លូវទៅការប្រកួតថ្មីនេះ ដែលក្នុងនោះ កញ្ញា ត្រូវបានក្រុមហ៊ុនជាច្រើនបដិសេធ ក្នុងការឧបត្ថម្ភរ៉ាបរង លើការចំណាយនេះ វាពិតជាធ្វើឲ្យខ្លួន ហត់ខ្លាំងណាស់។ កញ្ញា លើកឡើងថា នេះក៏ព្រោះតែ រូបខ្លួនទើបនឹងចាកចេញ ពីក្រុមហ៊ុនចាស់ ដូច្នោះហើយ ក្រុមហ៊ុនផ្សេងៗហាក់នៅមិនទាន់ទុកចិត្តនោះឡើយ។
តែផ្ទុយទៅវិញ Versus Versace ព្រមទទួល ដាក់Sponsor ឲ្យរូបខ្លួន ខណៈថែមទាំង ជួយទំនាក់ទំនង បណ្ឌិត ឯម រៀម ក្នុងការច្នៃម៉ូតតំណាងកម្ពុជា ឲ្យថែមទៀត។ ជាចុងក្រោយ កញ្ញា បានបញ្ជាក់ថា ពាក្យថា កម្ពុជា មួយម៉ាត់លើឆាកអន្តរជាតិនេះ គឺតំណាងឲ្យឈ្មោះប្រជាជនកម្ពុជាទាំងអស់ មិនមែនមានឈ្មោះតែខ្លួនទេ ដូច្នេះ សូមបងប្អូនកម្ពុជា កុំភ្លេចគាំទ្ររូបខ្លួនផង ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ https://fb.watch/5ZdGXCIfgK/