ក្តៅៗ ហួងហែងប្អូនថ្លៃជ្រុលពេក បុរសជនជាតិរៀតណាមម្នាក់ ត្រូវបានចាប់ខ្លួនក្រោយធ្វើឲ្យបុរសម្នាក់ស្លាប់

//s9.kh1.co/14/14bb958752e1673724fe6ff497d151849cd02ca3.png
សង្គម

 ០៥-មិថុនា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

មិនធម្មតា បងថ្លៃបារម្ភពីប្អូនថ្លៃជ្រុលពេក បុរសជនជាតិរៀតណាមម្នាក់ ត្រូវបានចាប់ខ្លួនក្រោយធ្វើឲ្យបុរសម្នាក់ស្លាប់ កាលពីយប់ថ្ងៃទី១កន្លងទៅ

ភ្នំពេញ: កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៤០នាទីកន្លងទៅថ្មីៗនេះ ជនរងគ្រោះឈ្មោះ គីម សុខខឿន ហៅ ទ្រឹង បានជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ផ្កាឈូក មកឌុបស្រ្តី ជាសង្សារឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ (ត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ) ដោយបានមកឈប់និយាយគ្នា នៅមុខហាងសាំងកាល់តិច ផ្លូវជាតិលេខ២ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពីរឿងសុំចែកផ្លូវគ្នា។  ទន្ទឹមនឹងនោះជនសង្ស័យចំនួន០២នាក់ឈ្មោះ ង្វៀង យុំាងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ  មកឈប់ក្បែរ ហើយជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះពីលើម៉ូតូដើរចូលទៅសួរនាំក៏មានទំនាស់ពាក្យសំដី និង វាយប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានដកកាំបិតតាំងតោ ចំនួន០១ដើមកាប់ទៅលើជនរងគ្រោះឈ្មោះ គីម សុខខឿន បណ្តាលឲ្យរបួសដៃខាងឆ្វេង ហើយជនរងគ្រោះបានហៅសង្សាឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយរត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ២ (ឆ្ពោះទៅទិសដៅស្ពានអាកាសក្បាលថ្នល់)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ
ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ

ភ្លាមៗនោះជនសង្ស័យទាំង០២នាក់ឈ្មោះ ង្វៀង យុំាងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ចំណុចមុខការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ (ចំណុចកើតហេតុ) ដោយម៉ូតូជនរងគ្រោះបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវធ្វើឲ្យជនរងគ្រោះឈ្មោះ គីម សុខខឿន ដួលបោកប៉ះទង្គិចក្បាល និង ខ្លួនប្រាណធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ ក្នុងពេលនោះជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះទៅកាប់ជនរងគ្រោះចំនួន០១កាំបិតបន្ថែមទៀតត្រូវចំចង្កេះខាងឆ្វេង ចំណែកជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ បានទៅនាំស្រ្តីជាប្អូនថ្លៃឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយគេចខ្លួនបាត់ ។ លុះមកដល់វេលាម៉ោង២១ម៉០០នាទីថ្ងៃដដែល ឈ្មោះ បាវ ស្រី ភេទ ស្រី (ជាម្តាយរបស់ជនរងគ្រោះ) បានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ
ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ

ដោយផ្អែកលើកការខិតខំស្រាវជ្រាវរបស់កម្លាំងផ្នែកនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ហៃ ហៅ យ៉ាវ នៅចំណុចផ្លូវបេតុង ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្សពួកជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតីវិធីច្បាប់៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T